ស្រឡាយ Chip ប្រភេទថ្មីនេះសន្យានឹងនាំមកនូវដំណើរការប្រតិបត្តិផ្នែកក្រាហ្វិក និង media HD ទ្វេរដងធៀបជាមួយ Chip ជំនាន់មុន។
width=580
រូបភាព die chip IvB Quad core
បន្ទាប់ពីបានផ្អាកដំណើរការនៃការដាក់បង្ហាញវត្តមានជាច្រើនលើកច្រើនសារមក ទីបំផុត Intel ក៏បានធ្វើការបង្ហាញវត្តមានជាផ្លូវការនូវស្រឡាយ chip x86 ប្រភេទថ្មីរបស់ខ្លូនឈ្មោះថា Ivy Brigde (IvB) មានឈ្មោះពាណិជ្ជកម្ម Core ជំនាន់ទី ៣ (Core i3-3xxx, i5-3xxx, i7-3xxx)។ បណ្តា chip IvBទាំងអស់ត្រូវបានផលិតឡើងដោយផ្អែកលើរូបមន្ត 22nm ជាមួយបច្ចេកទេស FinFET (ដែលក្រុមហ៊ុននេះហៅថា 3-D transistor) ។
width=580
ទស្សនា Clip វីដេអូស្តីអំពី Chip IvB ខាងក្រោម៖
នៅក្នុងដំណាក់កាលបង្ហាញវត្តមាននេះ Intel នឹងបញ្ចេញនូវគំរូ Chip ថ្មីចំនួន ១៤ ប្រភេទ ដែលរួមមានកំណែ ១ ប្រភេទដែលប្រណិតបំផុត (i7 Extreme) សំរាប់ mobile, ៨ កំណែគុណភាពខ្ពស់ (i7) សំរាប់ទាំង desktop និង laptop ជាមួយនឹង ៥ កំណែទូទៅ (i5) សំរាប់តែ desktop ។ អមមកជាមួយនឹងវានេះគឺ ១០ គំរូ chipset Inter series 7 និង 5 model chip Wi-Fi ស្តង់ដា N ។
width=580
បច្ចុប្បន្នមានក្រុមហ៊ុនផលិត PC មួយចំនួនបានធ្វើការផលិតនូវគំរូសមិទ្ធិផលថ្មីដូចជា ultrabook, desktop, PC (AIO) ដែលមានប្រើប្រាស់នូវ chip ថ្មីរបស់ Intel មានដូចជាក្រុមហ៊ុន ASUS, MSI, Lenovo, Cyperpower, HP...ជាដើម។
width=440
width=343
width=585
width=501
width=395                                                                                                       ប្រភព៖ Intel                                                                                                      ដោយ៖ រស្មី