តាមប្រភពព័ត៌មានផ្ទៃក្នុង, Samsung កំពុងរៀបចំបង្ហាញខ្លួន Tablet ស៊េរីខ្ពស់មួយ ប្រើប្រាស់អេក្រង់ Super AMOLED Full-HD។ ឧបករណ៍នេះអាចមានឈ្មោះថា Galaxy Tab 3 Plus ជាVersion មួយល្អជាង Galaxy Tab 3 ដែលបានចេញលក់រួចមកហើយនោះ។
តាមប្រភពនិយាយថា Samsung បានទទួលការឆ្លើយតបជាវិជ្ជមានមកវិញជាច្រើន ស្តីពី Panelអេក្រង់ AMOLED របស់ពួកគេ ហើយនោះក៏ជាមូលហេតុដែលក្រុមហ៊ុនសំរេចចិត្ត នាំវាចូលផលិតតែម្តង។ Samsung ចង់បាន Tablet មួយដែលអាចធ្វើការប្រកួតប្រេជែងជាមួយ Sony Xperia Tablet Z និង Apple iPad។ ទំហំរបស់អេក្រង់ Super AMOLED នេះអាច 10,1 រឺ 11,6។ យើងដឹងបន្ថែមទៀតថាគំរូ Tablet ស៊េរីខ្ពស់ Samsung នឹងប្រើ chip Exynos 5។

តាមប្រភពក៏បានបង្ហើបបន្ថែមថា បច្ចុប្បន្ន Samsung កំពុងធ្វើការយ៉ាងប្រុងប្រយ័ត្ន និងសកម្មបំផុតដើម្បីឲ្យទាន់ការបង្ហាញខ្លួន Galaxy Tab 3 Plus នៅពិព័រណ៌ IFA 2013 នៅចុងខែសីហា ឆ្នាំនេះរួមជាមួយ Galaxy Note 3៕
ដោយ៖ សិលាប្រភព៖ TTE