ជាដៃគូជំនួញមួយរបស់ Windows Phone នៃក្រុមហ៊ុន Microsoft នៅពេលខាងមុខ ក្រុមហ៊ុន Lenovo ក៏នឹងបញ្ចេញស្មាតហ្វូនមួយចំនួន ប្រើប្រាស់ប្រព័ន្ធដំណើរការ ដេលពេញនិយមបំផុតលំដាប់លេខបី ក្នុងពិភពលោក។

 

/

យោងតាម Gizmochina ដែលដកស្រង់ប្រភពព័ត៌មានមួយរបស់ រុស្ស៊ី បានឱ្យដឹងថា បច្ចុប្បន្ន Lenovo បានត្រៀមខ្លួនជាស្រេច ដើម្បីបញ្ចេញស្មាតហ្វូនដំណើរការដោយ Windows Phone 8.1ថ្មីបំផុតរបស់ខ្លួន នៅដើមឆ្នាំនេះ។ នៅក្នុងអំឡុងពេលនេះ ក៏ជាវេលាដែល Microsoft នឹងត្រូវឧទ្ទេសនាម Windows Phone 8.1 នៅ BUILD 2014 ។ យោងតាមប្រភពខាងលើ បណ្ដាឧបករណ៍ថ្មីនេះ នឹងត្រូវបានបំពាក់ ឈីប Snapdragon 400 និង Snapdragon 600 របស់ Qualcomm ។ ចំណែកអេក្រង់របស់បណ្ដាទូរស័ព្ទនេះ នឹងមានទំហំ ចាប់ពី ៤,៥ ដល់ ៥ inch និងមានតម្លៃ ចាប់ពី ៤០០ដុល្លារអាមេរិកឡើងទៅ។

/

ក្រៅពីទូរស័ព្ទដែលដំណើរការដោយ Windows Phone ក្រុមហ៊ុន Lenovo ក៏នឹងនៅតែអភិវឌ្ឍ បន្ថែមនូវស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធដំណើរការ Android ដើម្បីចូលរួមក្នុងទីផ្សារ។ ប៉ុន្ដែ មិនមាន ព័ត៌មានណាមួយ និយាយអំពី Lenovo នឹងផលិតទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធ Google នោះទេ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Gizbot/Genk