កាលពីថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៦ កន្លងទៅនេះ Lenovo បានធ្វើការបង្ហាញណែនាំ K4 Note ហើយ នៅថ្ងៃទី ២៦ ខែ មករា នេះ ក្រុមហ៊ុនបានបន្តធ្វើការបង្ហាញណែនាំស្មាតហ្វូន K5 Note ជាមួយនឹងឈីប ដំណើរការខ្លាំងជាងមុន។

ស្មាតហ្វូន K5 Note មានការអាប់ឌេតប្រសើរជាងមុនច្រើន រួមមាន៖ សំបកទាំងមូលធ្វើពីលោហធាតុ អាលុយមីញ៉ូម, បំពាក់នូវឈីប MediaTek Helio P10 ជំនួសឲ្យឈីប MediaTek ចាស់, 4G Cat 6 លឿនជាងមុន និងថាមពលថ្ម 3500 mAh ក៏ខ្លាំងជាងមុនដែរ។ គួរឲ្យសោកស្តាយទំហំ RAM បាន បន្ថយពី 3 GB មកនៅត្រឹមតែ 2 GB វិញ។ ស្មាតហ្វូននេះមានអង្គផ្ទុកទិន្នន័យ 16 GB អាចបន្ថែមមេម៉ូរី ក្រៅបានតាមរយះកាត microSD។
K5 Note នឹងត្រូវបានបញ្ចេញដាក់លក់នៅប្រទេសចិនមុនគេ ជាមួួយនឹងតម្លៃលក់ប្រហែល ១៦៧ ដុល្លារ។ បើនិយាយពីរូបរាងខាងក្រៅវិញ K5 Note ត្រូវបានក្រុមហ៊ុនរចនាម៉ូតរាងជ្រុងៗជាង K4 Note ហើយតួសំបកទាំងមូលធ្វើពីលោហធាតុ និងមាន Sensor ស្គែនក្រយៅដៃ នៅផ្នែកខាងក្រោយផងដែរ។

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិលំអិតរបស់ Lenovo K5 Note:
- ប្រព័ន្ធប្រតិបត្តិការ: Android 5.1
- Chip ដំណើរការ: MediaTek Helio P10, 8 Core 1.8 GHz, Mali-T860 MP2
- អេក្រង់: IPS 5.5 Full-HD
- RAM: 2 GB
- អង្គផ្ទុកទិន្នន័យ: 16 GB
- មេម៉ូរីក្រៅ: microSD
- Network: 4G Cat 6
- SIM: 2 nano
- កាមេរ៉ាក្រោយ: 13 MP
- កាមេរ៉ាមុខ: 8 MP
- ខ្នាតវិមាត្រ: 152 x 75,7 x 8,49 mm
- ថាមពលថ្ម: Li-Po 3500 mAh
- អានអត្ថបទ៖ រោងចក្រផលិត iPhone ដ៏ធំជាងគេ ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ- អានអត្ថបទ៖ មានដឹងទេថា ទូខោអាវរបស់ CEO Facebook មានសភាពដូចម្តេច? ខោអាវប៉ុន្មាន ម៉ូតម៉ាក?
ប្រែសម្រួល៖ មង្គលប្រភព៖ GSMArena, Tinhte