ខេត្តបន្ទាយមានជ័យ ៖ គោយន្តកន្ត្រៃមួយគ្រឿងបានត្រូវសមត្ថកិច្ចប៉ូលិសស្រុកព្រះនេត្រព្រះស្រាវជ្រាវរកឃើញក ាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១១ មករា ឆ្នាំ២០១១ នៅចំណុចព្រៃបរិស្ថាន ចំងាយប្រមាណ១ពាន់ម៉ែត្រ ខាងជើងភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ បន្ទាប់ពីបាត់អស់រយៈពេល៣ថ្ងៃ។លោកអនុសេនីយ៍ឯក កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះឱ្យដឹងថា តាមពាក្យបណ្តឹងរបស់ឈ្មោះចែត ជិត ភេទប្រុស អាយុ៥២ឆ្នាំ មេភូមិស្រេះគោកស្រុក ឃុំព្រះនេត្រព្រះ បានប្តឹងសមត្ថកិច្ចថា នៅចន្លោះពីម៉ោង៦ព្រឹក ដល់ម៉ោង៣រសៀល ថ្ងៃទី៩ មករា គាត់បានបើកគោយន្តសណ្តោងរ៉ឺម៉ក ដឹកអ្នកច្រូតស្រូវ រួចចតទុកចោលនៅចំណុចកំពង់កាណូត ខាងត្បូងភូមិស្រេះលិច ឃុំព្រះនេត្រព្រះ រួចនាំគ្នាដើរទៅច្រូតស្រូវចំងាយពីកន្លែងទុកគោយន្តប្រមាណ២.៧០០ម៉ែត្រ លុះពេលត្រឡប់មកវិញស្រាប់តែបាត់គោយន្តដោយមិនដឹងថាចោរប៉ុន្មាននាក់លួចនោះទេ។ក្រោយពីទ ទួលបានបណ្តឹងនេះ លោកបានចាត់កម្លាំងចុះស្រាវជ្រាវរហូតឈានដល់រកឃើញគោយន្តកន្ត្រៃនោះនៅវេលាម៉ោង២និង២០ន ាទីរសៀល ថ្ងៃទី១១ មករា ដែលជនល្មើសបានលួចយកទៅលាក់ទុកនៅចំណុចព្រៃបរិស្ថានចំងាយប្រមាណ១ពាន់ម៉ែត្រ ខាងជើងភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ។ ចំពោះជនល្មើសលោកកំពុងចាត់កម្លាំងស្រាវជ្រាវស្វែងរកចាប់ខ្លួនផងដែរ។ គោយន្តកន្ត្រៃនេះ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញនៅល្ងាចថ្ងៃទី១១ មករា។ ជាមួយគ្នានេះ លោកចែត ជិត ក៏បានផ្លែអំណរគុណដល់លោកអធិការនគរបាលស្រុកដែលបានខិតខំយកចិត្តទុកដាក់ស្វែងរកគោយន្ត របស់គាត់ ហើយប្រគល់ឱ្យគាត់វិញនាពេលនេះ៕