នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ នេះ មានករណីអគ្គិភ័យចំនួន ២ករណីបានកើតឡើង ចំថ្ងៃសែន ក្បាលទឹករបស់ប្រជាពលរដ្ឋខ្មែរ មានសែស្រឡាយចិន ដែលករណីទី១ កើតឡើងនៅក្រោយ ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន ក្នុងខណ្ឌឫស្សីកែវ និងករណីទី២ នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ។

សម្រាប់អគ្គិភ័យនៅក្រោយស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ប៉ុន្តែមិនទាន់ មានសេចក្តីរាយការណ៍លម្អិតនៅឡើយទេ ពីមូលហេតុដែលនាំឲ្យកើតមានឡើង ប៉ុន្តែសេចក្តីរាយការណ៍ដំបូង ផ្ទះមួយចំនួនត្រូវបានឆេះបំផ្លាញ ខណៈដែលអគ្គិភ័យមិនទាន់រលត់នៅឡើយ។

សេចក្តីរាយការណ៍ជំហានដំបូងពីប្រជាពលរដ្ឋ បាននិយាយថា ផ្តើមចេញពីការអុជក្រដាសសែនក្បាលទឹក រួចបណ្តាលឲ្យឆេះតែម្តង។

ដោយឡែកករណីអគ្គិភ័យនៅខណ្ឌមានជ័យ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃសុក្រ នេះ ស្ថិតនៅផ្ទះលេខ១៦៥ ផ្លូវ ៣៦៩ សង្កាត់ច្បារអំពៅទី១ ប៉ុន្តែអគ្គិភ័យ ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ នៅក្បែរ ខាងជួយអន្តរាគមន៍ភ្លាមៗ តាមរយៈវាយកញ្ចក់ផ្ទះ ដោយសារតែម្ចាស់ផ្ទះដុតធូប សែនកុងម៉ា រួចហើយទៅផ្ទះ បងប្អូន៕

/

/

/

/

/

/

ដោយ៖ DAP