ប្លែកៗ៖ នៅពេលដែលគេ បង្ហោះរូបភាពវីដេអូ នៃកូនក្មេងប្រុសម្នាក់ ដែលមានសមត្ថភាពហ៊ានជិះស្គីលើផ្ទៃទឹកនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង និងកោតសរសើរពីភាពក្លាហាន របស់ក្មេងប្រុសម្នាក់នោះផងដែរ។

ក្មេងប្រុសដែលត្រូវបានឪពុកម្ដាយរបស់គេ ដាក់អោយរៀនជិះស្គីលើផ្ទៃទឹកនោះ គឺមានឈ្មោះRyder Blair មានអាយុ ៧ខែកន្លះ រស់នៅជិតតំបន់ Queensland នៃប្រទេសអូស្ដា្រលី។
តាមការអោយដឹពីឪពុកម្ដាយរបស់ Blair ដែលមិនត្រូវបានគេបញ្ចេញឈ្មោះ បាននិយាយថាគាត់ធ្វើបែបនោះ គឺចង់អោយកូនរបស់គាត់ ក្លាយជាមនុស្សក្លាហាន និងមានសុខភាពរឹងមាំដោយសារការហាត់ប្រាណពីការជិះស្គីនេះផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ dailymail