ក្រោយពីជោគជ័យរបស់ HTC Desire 816 និង Desire 610 ក្រុមហ៊ុនទូរស័ព្ទមកពីតៃវ៉ាន់ កំពុង តែត្រៀមបញ្ចេញផលិតផលថ្មីស្រឡាងមួយទៀត ដែលមានតម្លៃទាប នោះគឺស្មាតហ្វូន Desire 516 ។

/

ជាមួយនឹងអ្វីដែលត្រូវបានគេបង្ហើបឱ្យដឹងនៅប្រទេសចិន អំពីម៉ូដែលស្មាតហ្វូននេះ វានឹងមាន ២កំណែ។ ក្នុងនោះ កំណែដំបូងមានឈ្មោះថា Desire 516t ដែលនឹងប្រើប្រាស់ ប្រូសេសឺរ quad-core Mediatek រួមនឹង RAM 512MB ។ ចំណែកកំណែមួយផ្សេងទៀត មានឈ្មោះថា Desire 516w ។ Desire 516w នឹងមានគ្រឿងម៉ាស៊ីនលំដាប់ខ្ពស់ជាងបន្ដិច ដោយប្រើប្រាស់ប្រូសេសឺរ quad-core Snapdragon និង RAM 1 GB ។

/

ម៉ាស៊ីនទាំងពីរនេះ នឹងត្រូវបានបំពាក់អេក្រង់ 5 inch ដែលមានកម្រិតរីសូលូសឹន 540 x 960 pixel ព្រមទាំងកាមេរ៉ា 5 Mpx ។

/

/

បន្ទាប់ពីបង្ហាញខ្លួននៅក្នុងទីផ្សារចិន ថ្មីៗនេះ Desire 516 ក៏ត្រូវបានបញ្ចេញលក់ នៅក្នុងបណ្ដាប្រទេសមួយនៅតំបន់អាស៊ី នោះគឺឥណ្ឌា ដោយត្រូវបានដាក់​លក់ក្នុងតម្លៃ ១០០០០ Rupee គឺប្រហែល ១៦៥ដុល្លារអាមេរិក៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ tech/gsmarena