ករណីគ្រោះថ្នាក់ចរាចរណ៍១០លើក កើតឡើងនៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី២៥ តុលា ឆ្នាំ២០១២ កន្លងទៅនេះ មានមនុស្សស្លាប់៣នាក់ និងរងរបួស១៧នាក់។
ប្រភពពីទំព័រ PL ដកស្រង់ព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅទូទាំងប្រទេសកម្ពុច មានមនុស្ស៣នាក់បានស្លាប់ រងរបួសធ្ងន់១១នាក់ របួសស្រាល៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍កើតឡើង១០លើក នៅថ្ងៃទី២៥ តុលានេះ។

ប្រភពដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឲ្យខូចខាត យានយន្តសរុបចំនួ១៧ គ្រឿង ក្នុងនោះ ម៉ូតូ១២គ្រឿង រថយន្តធុនស្រាល៣គ្រឿង រថយន្តធុនធ្ងន់១គ្រឿង និងយានផ្សេងៗ១គ្រឿង ។ ប្រភពដដែលបន្តថាមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺមកពីល្មើសល្បឿន៤លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្ដាំ២លើក សុខភាពងងុយដេក១លើក ស្រវឹង២លើក និងមិនពាក់មួក១១នាក់ ។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២៥តុលានេះ តាមប្រភពដដែលបានឲ្យដឹងថា មានរថយន្តសរុប៧៩គ្រឿង។
ដោយ ៖ សូរីយ៉ាប្រភព ៖ PL