ការរួមភេទញឹកញាប់ពេក នឹងមិនមានប្រយោជន៍ ដល់សុខភាព

ការរួមភេទ ច្រើនពេក គឺសុទ្ធតែធ្វើអោយបាត់បង់ថាមពលនៃរាងកាយ​​ ហើយវានឹងធ្វើអោយកម្លាំងរបស់អ្នកចុះខ្សោយ មិនតែប៉ុណ្ណោះ វាក៏នឹងបង្កអោយមានស្មារតីមិនល្អ បណ្ដាលអោយការចងចាំអន់ថយ និងការវិភាគ មិនបានល្អផងដែរ។

width=329

អ្នកនឹងទទួលផលវិបាកដូចខាងក្រោម ប្រសិនអ្នកចេះតែរួមភេទដោយមិនគិតពីកម្លាំង៖

ប្រដាប់ភេទ ត្រូវបាត់បង់ថាមពល

ការរួមភេទជាបន្ដបន្ទាប់ នឹងធ្វើអោយបាត់បង់កម្លាំង ហើយវាក៏នឹងធ្វើអោយការគ្រប់គ្រងស្មារតីថយចុះ បើទោះអ្នកជា ស្ដ្រី ឬបុរស។ ក្រៅពីនេះ ការរួមភេទច្រើនហួស ក៏បណ្ដាលអោយតួនាទីរបស់ប្រដាប់ភេទត្រូវបាក់កម្លាំង និងបាត់បង់សមត្ថភាពរបស់ខ្លួន។

ការលែងមានអារម្មណ៍ផ្លូវភេទអូសបន្លាយពេលយូរ

ក្រោយពីរួមភេទរួម និងការសម្រាកមួយរយៈពេលខ្លី អ្នកនឹងមិនមានអារម្មណ៍ចង់រួមភេទទៀត។ ដូច្នេះ ប្រសិនអ្នករួមភេទជាញឹកញាប់ ច្រើនដង នឹងធ្វើអោយរយៈពេលនៃការមិនមានអារម្មណ៍ផ្លូវភេទឡើងវិញកាន់តែយូរទៅៗ។

ភាពស្រើបស្រាលថយចុះ

ទោះជា អ្នកជាបុរស ឬស្ដ្រី ក៏ដោយ ប៉ុន្ដែ ប្រសិនអ្នករួមភេទច្រើនដងក្នុងមួយលើក នឹងធ្វើអោយភាពស្រើបស្រាល ឬការឡើងដល់កម្រិងកំពូល ត្រូវថយចុះ។ ដូច្នេះ ប្រការនេះនឹងបណ្ដាលអោយមានផលប៉ះពាល់ដល់ផ្លូវចិត្ត ដោយយល់ថា ខ្លួនមិនមានសមត្ថភាពផ្លូវភេទរ ហើយចុងក្រោយក៏នាំអោយមានឧបសគ្គដល់មុខងារផ្លូវភេទ។

ប្រការខាងលើនេះ បង្ហាញថា ការរួមភេទញឹកញាប់ពេក ច្រើនដងពេក​នឹងមិនមានប្រយោជន៍ដល់សុខភាពនោះទេ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ LD