ខេត្តក្រចេះ ៖ កំលាំងប៉ូលិសចរាចរបានធ្វើការឃាត់ខ្លួនបុរសបីនាក់ក្រោយពីពួកគេបានជិះម៉ូតូស៊េរ ីទំនើប ដោយគ្មានពាក់មួកសុវត្ថិភាព មកបំបុកប៉ូលិសចរាចរដែលឈរអនុវត្ដច្បាប់ចរាចរណ៍នៅកណ្ដាលផ្លូវ បណ្ដាលឱ្យរងរបួសធ្ងន់ទាំងព្រឹកព្រលឹម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៧ មករា នៅក្បាលស្ពានក្រគរ ស្ថិតក្នុងភូមិក្រគរ សង្កាត់ក្រចេះ ក្រុងក្រចេះ ដែលជាចំណុចរបស់មន្ដ្រីប៉ូលិសចរាចរចល័តក្រុងចុះធ្វើការត្រួតពិនិត្យជាប្រចាំលើលក្ខណៈ បច្ចេកទេសយានយន្ដគ្រប់ប្រភេទ និងសកម្មភាពល្មើសរបស់អ្នកបើកបរ។មន្ដ្រីប៉ូលិសចរាចរដែលឈរជើងនៅលើដងផ្លូវក្នុងចំណោមប៉ូ លិសចរាចរដែលរងគ្រោះនោះ និងជាអ្នកជួបហេតុការណ៍បាននិយាយថា ក្រុមការងាររបស់លោកជាច្រើនរូបបានមកឈរជើងនៅតាមដងផ្លូវនេះតាំងពីម៉ោង៧ព្រឹក ដើម្បីត្រួតពិនិត្យយានយន្តគ្រប់ប្រភេទ និងមានដាក់ប៉ាំរាស់បន្ថយល្បឿនផងដែរ។ ពេលនោះជនបីនាក់នេះ បានជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១បេ-៧៨៨៨ បើកបរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន។ ដោយឃើញអ្នកបើកបរម៉ូតូនោះមិនមានពាក់មួកសុវត្ថិភាព មន្ដ្រីប៉ូលិសចរាចរដែលឈរកណ្ដាលផ្លូវបានផ្លុំកញ្ចែរបញ្ជាឱ្យឈប់ តែជនទាំងបីនាក់នេះមិនឈប់ទេ បែរជាបន្ថែមល្បឿនកាន់តែលឿនក្នុងបំណងជិះបំបុកមន្ដ្រីប៉ូលិសដែលឈរខាងមុខម្នាក់តែសំណា ងល្អបានគេចទាន់ ក៏បន្ដទៅបុកមន្ដ្រីប៉ូលិសចរាចរម្នាក់ទៀតឈ្មោះស្រី វិសិដ្ឋ មានឋានៈជាព្រិន្ទបាលទោ បណ្ដាលឱ្យផ្លោងដួលទៅលើផ្លូវថ្នល់សន្លប់នៅនឹងកន្លែងត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យប្រទេសវៀតណាមភ្លាមៗ រីឯម៉ូតូជនទាំងបីនោះក៏ដួលទៅលើថ្នល់ដែរ បណ្ដាលឱ្យជនជាអ្នកបើកបររងរបួសត្រង់ផ្ទៃមុខ និងជើង។លោកវរសេនីយ៍ត្រី គង់ វណ្ណារឹទ្ធ នាយរងការិយាល័យកណ្ដាលសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្ដបានឱ្យដឹងថា ជនទាំងបីនាក់ដែលមានចេតនាបុកមន្ដ្រីប៉ូសិសចរាចរពេលកំពុងតែអនុវត្ដការងារនៅគោលដៅនេ ះ មាន១-ឈ្មោះស៊ិន បន អាយុ៣០ឆ្នាំ ជាអ្នកបើកបរបំរើការងារនៅក្រុមហ៊ុនម៉ូហ៊ីប៉ា ដែលមានទីតាំងស្ថិតនៅភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ២-ឈ្មោះយី ចាន់សុខា អាយុ២៨ឆ្នាំ និង៣-ឈ្មោះហេង ឡៃហួ អាយុ៣០ឆ្នាំ បំរើការងារនៅក្នុងក្រុមហ៊ុនតែមួយ។នៅមុខសមត្ថកិច្ចជនជាអ្នកបើកបរបានឆ្លើយថា ខ្លួនគ្មានចេតនាជិះបុកសមត្ថកិច្ចប៉ូលិសទេ ដោយគ្រាន់តែជិះគេចប៉ុណ្ណោះ ព្រោះខ្លួនដឹងខ្លួនថាខុសគ្មានមួកសុវត្ថិភាព និងមិនមានឯកសារម៉ូតូគ្រប់គ្រាន់ ដោយសារតែម៉ូតូនេះខ្លួនខ្ចីគេជិះទេ។ លោកនាយរងការិយាល័យបានបញ្ជាក់បន្ថែមថា ជនទាំងបីនាក់ដែលមានចេតនាជិះម៉ូតូបំបុកប៉ូលិសចរាចរនេះត្រូវបានឃុំខ្លួនបណ្ដោះអាសន ្ននៅការិយាល័យប៉ូលិសចរាចរនៃស្នងការរដ្ឋាននគរបាលខេត្ដ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមច្បាប់។ នេះជាមេរៀនមួយសំរាប់អ្នកបើកបរយានយន្តពិសេសអ្នកបើកបរម៉ូតូដែលដឹងខ្លួនថាខុស មិនគួរមានបំណងគេចវេះនោះទេ ព្រោះវាអាចបង្កឱ្យមានបញ្ហាធំធ្ងន់ជាងប៉ូលិសផាកពិន័យទៅ ទៀត ដូចជាករណីខាងលើនេះ ហើយយកល្អ ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕