ក្រោយពីព័ត៌មានចចាមអារាមជាច្រើន រូបភាពស្តីពី BlackBerry 10 ឈ្មោះកូដ R10 បានបែកធ្លាយ នៅលើគេហទំព័រចែករំលែករូបភាព Instagram។ ខុសពីការលេចចេញលើកមុនដែលបង្ហាញតែផ្នែកខាងក្រោយ លើកនេះ R10 បានបង្ហាញខ្លួនពេញផ្ទៃខាងមុខ ដែលជួយឲ្យអ្នកទស្សនា បានមើលឃើញច្បាស់ពីផលិតផលនេះ។

ស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ BlackBerry 10 ជាមួយអេក្រង់ TouchScreen និង Interface ដូចទៅនឹងស្មាតហ្វូន Q10។ នៅផ្នែកខាងក្រោម គឺជាប៊ូតុង QWERTY ដែលនេះគឺជាចំនុចពិសេសនៅលើ BlackBerry Curve ដែលជា ស៊េរីថោកជាងស៊េរី Bold ។

Version ដែលលេចធ្លាយនេះ មានពណ៌ក្រហម ប៉ុន្តែនៅក្នុងរូបភាពនៅខាងក្រោយវា យើងឃើញមាន Version ពណ៌ស មួយផ្សេងទៀត នៅលើតុផងដែរ។ កត្តានេះ យើងឃើញថាលទ្ធភាពច្រើន BlackBerry នឹងរចនាម៉ូតស្មាតហ្វូនតំលៃថោករបស់ខ្លួន មានច្រើនពណ៌ស្រស់ស្អាតសំរាប់ជ្រើសរើស ដូចជា ពណ៌ក្រហម, ស, ខៀវ... ក្រៅតែពី ពណ៌ជាប្រពៃណីគឺ ស និងខ្មៅ ដូចមាននៅលើ Q10 និង Z10 ។

/

តាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា BlackBerry R10 នឹងបង្ហាញខ្លួននៅត្រីមាសទី IIIខាងមុខនេះ។ បច្ចុប្បន្ន រូបសណ្ឋាន Hardware ស្តីពីផលិតផលនេះ នៅមិនទាន់ច្បាស់លាស់នៅឡើយទេ៕

ដោយ៖ សិលាប្រភព៖ VE