(ហាណូយ)៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ត្រៀមធ្វើការវាយបកសងសឹកក្រុមភ្ញៀវឥណ្ឌូនេស៊ី ដែលបានយក ឈ្នះ ២-១ កាលពីសប្តាហ៍មុនក្នុងជើងទី១ នៃពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 នាម៉ោង ៧៖០០នាទីយប់ ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦ នេះនៅទីក្រុងហាណូយ។

ការប្រកួតបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បញ្ចប់ជើងទី២នេះ គឺម្ចាស់ផ្ទះវៀតណាមត្រូវការតែ១គ្រាប់ប៉ុណ្ណោះ ពោល គឺលទ្ធផលត្រឹម ១-០ ដើម្បីឈ្នះកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដែលអាចជួបក្រុមការពារតំណែងជើងឯកថៃ ដែលបាន យកឈ្នះម្ចាស់ផ្ទះមីយ៉ាន់ម៉ា ២-០ កាលពីជើងទី១ ថ្ងៃទី៤ ខែធ្នូចុងសប្តាហ៍មុនដូចគ្នានោះ។

ក្រុមដែលបានយកឈ្នះគោព្រៃកម្ពុជា ត្រឹមតែ ២-១ កាលពីក្នុងវគ្គសន្សំពិន្ទុក្នុងពូល B នាពេលកន្លង កំពុងលេងប្រកប ដោយទំនុកចិត្ត និងស្ថិតក្នុងទឹកដីរបស់ខ្លួន រួមជាមួយនឹងអ្នកគាំទ្រច្រើនទៀតនោះ អាចធ្វើឲ្យវៀតណាមឆ្លងផុតពីគ្រោះ ថ្នាក់នៃការជ្រុះចេញត្រឹមវគ្គ៤ក្រុមចុងក្រោយនេះបាន ត្បិតប្រព័ន្ធរាងធ្វើធ្វេសប្រហែលបន្តិចកាលពីប្រកួតក្នុងជើងទី១ នៅទឹកដីក្រៅផ្ទះ។

១ប្រកួតទៀត ក្រុមដំរីថៃ នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិរបស់ខ្លួន ដែលស្ថិតក្នុងទីក្រុងបាងកក ស្វាគមន៍ក្រុមភ្ញៀវ មីយ៉ាន់ម៉ា វិញម្តងនាយប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ ដោយមាន ២គ្រាប់ក្នុងដៃហើយ មិនព្រួយបារម្ភ អ្វីឡើយ បើមីយ៉ាន់ម៉ាចង់ឆ្លងផុតរណ្តៅមរណៈនេះ ត្រូវរកឲ្យបានចាប់ពី ៣-០ ឡើងទៅ៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង