ឯកឧត្តម ង្វៀន ស៊ីញ ហ៊ូង ប្រធានរដ្ឋសភាប្រទេសវៀតណាមបានដឹកនាំគណៈប្រតិភូ មក
បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ ទី២០ ខែកញ្ញា
ឆ្នាំ២០១១។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាមមានគំរោងនឹងចូលគាល់ព្រះ
មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ​នរោត្តម​សីហមុនី និងជួបពិភាក្សាជាមួយ
ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនរួមមាន៖
-សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
-សម្តេច​ ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
-សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចជាផ្លូវការ ប្រធានរដ្ឋសភាវៀតណាមនឹង​ចូលរួម​ក្នុង​មហាសន្និបាត
AIPA (Asean Inter Parliamentary Association) លើក​ទី​៣២ ដែល​ប្រារព្ធធ្វើឡើង​នៅ​ប្រទេស​
កម្ពុជា ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី ២៤ខែកញ្ញាឆ្នាំ២០១១​​ នេះផងដែរ ។


មុននោះ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានអញ្ជើញទៅសំណេះសំណាល ជាមួយ
កម្មាភិបាល បុគ្គលិកនៅស្ថានទូតវៀតណាមប្រចាំកម្ពុជា និងអ្នកតំណាងពីក្រុមហ៊ុន សហ
គ្រាស សមគមន៍អណិកជនវៀតណាម ​ដែលកំពុងធ្វើការ​និង រស់នៅនៅប្រទេសកម្ពុជាផង
ដែរ ។ បន្ទាប់មកទៀតឯកឧត្តមក៏បានអញ្ជើញទៅសំណេះសំណាលជាមួយនាយកប្រតិបត្តិ
និងបុគ្គលិក​​ធនាគារវិនិយោក និងអភិវឌ្ឍន៍កម្ពុជា ដែលមានដើមទុន ១០០%​ របស់
វៀតណាម ដែលកិច្ចសំណេះសំណាលនេះបានធ្វើឡើងនៅការិយាល័យសហគ្រាស​
ឧស្សហកម្ម​កៅស៊ូវៀតណាមប្រចាំកម្ពុជា៕