ដោយសារតែមើលឃើញថា វិស័យភាពយន្ដបរទេសបាននិងកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនហេឡូ ក៏បានចាប់ដៃគូជាមួយរោងភាពយន្ដ ផ្លាទីនឹម ស៊ីនេផ្លិច ដើម្បីរួមចំណែកនាំមកនូវចំណីអារម្មណ៍ដ៏អស្ចារ្យដល់យុវវ័យ។

width=460ហេឡូ ចាប់ដៃគូជាមួយរោងភាពយន្ដ ផ្លាទីនឹម ស៊ីនេផ្លិច

ជាមួយគ្នានេះដែរ ហេឡូក៏មានកម្មវិធីពិសេសមួយសម្រាប់អតិថិជនរបស់ហេឡូ ដោយបង្កើតនូវកម្មវិធី Hello Platinum Day ដើម្បីផ្ដល់ជូនដល់អតិថិជនរបស់ហេឡូ ទាំងអស់ ឈ្នះសំបុត្រចូលទស្សនាខ្សែភាពយន្ដ Silent Hill ដែលជាខ្សែភាពយន្ដដ៏រន្ធត់ សម្រាប់ថ្ងៃបុណ្យ Halloween ដែលត្រូវបានចាប់រៀបចំធ្វើឡើងកាលពីថ្ងៃទី ៣១តុលាកន្លងទៅ នៅរោងភាពយន្ដ ផ្លាទីនឹម ស៊ីនេផ្លិច ផ្សារសូរីយា ជាន់ទី៤។

width=464រោងភាពយន្ដ ផ្លាទីនឹម ស៊ីនេផ្លិច

លោក អាល់ហ្វី ប្រាសិត្យូ នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ន ហេឡូ បានមានប្រសាសន៍ក្នុងឱកាសនៃការបើកសម្ភោធជាផ្លូវការនៃភាពជាដៃគូនេះថា​ ៖ នេះជាមោទនភាពរបស់យើងមួយទៀតដែលបានផ្ដល់ជូននូវការកំសាន្ដបែបថ្មីដល់អតិថិជនរបស់យើង ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផងដែរ ហើយយើងក៏សង្ឃឹមថា ហេឡូ នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា។

width=460

អតិថិជនជាច្រើនកំពុងបញ្ចូលលេខកូដដើម្បីអាចទទួលបានរង្វាន់ពីហេឡូ

លោក អាល់ហ្វី ប្រាសិត្យូ បន្ដថា នេះគ្រាន់តែជាការចាប់ផ្ដើមនៃភាពជាដៃគូរបស់ ហេឡូ និងរោងភាពយន្ដ ផ្លាទីនឹមស៊ីនេផ្លិចតែប៉ុណ្ណោះ។ យើងសន្យាថា នៅពេលអនាគត យើងនឹងនាំមកនូវកម្មវិធីថ្មីៗ​ និងទំនើបជូនដល់ប្រជាជនកម្ពុជា ជាពិសេសគឺអតិថិជនរបស់ ហេឡូ តាមរយៈកិច្ចសហការណ៍នេះ៕

 

ដោយ ៖ សូរីយ៉ា