ថ្ងៃទី ១៦ មករា​ ២០១៣ ក្រុមហ៊ុន Hello Axiata បានបង្ហាញ​​​ ចំពោះអតិថិជនដែលបាន ចុះឈ្មោះគម្រោង Unlimited ​Facebook ទាំងអស់ឲ្យបានឃើញ នូវអ្នកឈ្នះរង្វាន់ទាំង ៦រូបក្នុងការចាប់រង្វាន់លើកដំបូងរបស់យើង។ រង្វាន់ទាំងអស់រួមមាន iPhone 5 ៣​រង្វាន់ Samsung Galaxy Note II ២​រង្វាន់ និង Samsung Galaxy Camera ១​រង្វាន់។

អ្នកឈ្នះរង្វាន់ទាំង៦នាក់ត្រូវបានជ្រើសរើសយ៉ាងសុក្រិត ក្នុងចំណោមអតិថិជនរាប់ពាន់នាក់ ដែលបានចុះឈ្មោះគម្រោង​ Unlimited ​Facebook​ របស់ហេឡូ ដែលជាកញ្ចប់ ឬការផ្តល់ជូនដំបូងគេបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា  គិតចាប់ពីថ្ងៃទី ២០ធ្នូ ដល់ថ្ងៃទី ៣១​ ធ្នូ ២០១២។width=360

លោក សាយម៉ុន ភឺឃីនស៍ នាយកប្រតិបតិ្ត     របស់​ក្រុមហ៊ុន ហេឡូបានមានប្រសាសន៍ថា “ហេឡូ តែងតែនាំមុខគេជានិច្ច   ក្នុងការផ្តល់ជូន    នូវសេវាកម្ម ឬការកំសាន្តនានាជូនដល់​អតិថិជនរបស់ខ្លួន ដូចជាគម្រោង Unlimited ​Facebook នេះជាដើម។ នៅពេលដែលយើងចាប់ផ្តើមដាក់គម្រោងនេះឲ្យ  ប្រើប្រាស់  ជាផ្លូវការលើទីផ្សារ គឺយើងបានផ្តល់ជូនអតិថិជន របស់យើង នូវភាពកាន់តែងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង ទៅនឹងបណ្តាញសង្គមដែលពួគគេចូលចិត្ត។ ហើយវាជា ការពិត ដែលយើងគឺជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជាដែលផ្តល់ជូនគម្រោង Unlimited Facebook ដែលអតិថិជន អាចលេង Facebook បានតាមចិត្ត​។”

គាត់បានបន្តទៀតថា “ជាមួយការដាក់គម្រោងនេះឲ្យប្រើប្រាស់ជាផ្លូវការលើទីផ្សារ និងដើម្បីបង្កើតការចាប់អារម្មណ៍ យើងខ្ញុំក៏បានផ្តល់ឱកាសឲ្យអតិថិជនឈ្នះនូវរង្វាន់ដ៏អស្ចារ្យផងដែរ ដែលរង្វាន់ទាំងនោះសុទ្ធតែជាផលិតផល អេឡិចត្រូនិច ថ្មីៗ ទំនើបៗ និង​កំពុងពេញនិយម។ កម្មវិធីនេះបានធ្វើឲ្យ ហេឡូ ក្លាយ​ជាអ្នកនាំមុខគេក្នុងការផ្លាស់ប្តូរ​ និង កែច្នៃ ដែលសមស្របទៅនឹងតម្រូវការរបស់​អតិថិជន ដើម្បីបន្តនាំមកនូវភាពច្នៃប្រឌិតជាបន្តទៅទៀត។”

គម្រោង​ Unlimited Facebook របស់ហេឡូ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការលើទីផ្សារកាលពីថ្ងៃទី ២០​​ ធ្នូ ២០១២ ហើយក៏ជាលើកដំបូងដែលអ្នកប្រើប្រាស់អ៊ិនធឺណិតទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងទៅនឹង​​ បណ្តាញសង្គម ដែលអាចសន្សំសំចៃបាន ៣ដងបើប្រៀបធៀបទៅនឹងការប្រើប្រាស់គម្រោងអ៊ិនធឺណិតធម្មតា។​ គ្រាន់តែ ចំណាយ ២ដុល្លារ អតិថិជនអាច​ chat និង​ update ព៌តមាន បានតាមចិត្ត​រហូតដល់ទៅ ៣ខែ ហើយរួមទាំង បង្ហោះរូបភាពបាន ជាង ៤០០០​រូបភាពក្នុង១ខែ នៅលើគ្រប់ឧបករណ៍ប្រើអ៊ិនធឺណិតទាំងអស់។

“យើងខ្ញុំពិតជាមានទឹកចិត្ត និងរីករាយខ្លាំងណាស់ ដោយបានទទួលការគាំទ្រដ៏សម្បើមពីអតិថិជន​នូវការបញ្ចេញលក់ នូវគម្រោងនេះ។ តាមរយៈការផ្សព្វតាមប្រព័ន្ធអ៊ិនធឺណិត (តាមរយៈគេហទំព័រនានា​ និងលើ Facebook) ទំព័រ Facebook​ របស់យើងបានបង្កើននូវ fan ច្រើនជាងមុន ៤ដង។ យោងទៅតាមលទ្ធផលខាងលើ ខ្ញុំសូមប្រកាសថា យើង នឹងមានការចាប់រង្វាន់ជាលើកទី២នៅ ខែកុម្ភៈខាងមុខនេះ ហើយសូមឲ្យអតិថិជនចូលរួមឲ្យចុះឈ្មោះដើម្បីឈ្នះរង្វាន់ ដ៏អស្ចារ្យនេះ ដូចអតិថិជនរបស់យើងទាំង៦រូបនាថ្ងៃនេះ។” ប្រសាសន៍បន្ថែមរបស់លោក សាយម៉ុន

អតិថិជនថ្មីអាចមានឱកាស  ចូលរួមក្នុងការចាប់រង្វាន់លើកទី២បាន លុះត្រាតែបានចុះឈ្មោះក្នុងកំឡុងពេលពីថ្ងៃទី ១​មករា ដល់ថ្ងៃទី១៣   កុម្ភៈ ឆ្នាំ ២០១៣។ សម្រាប់ព៌តមានបន្ថែមសូមចូលទៅកាន់  គេហទំព័រ www.hello.com.kh   ឬចូលទៅ​ កាន់ទំព័រ   Facebook របស់ហេឡូ facebook.com/helloaxiata ។

ខាងក្រោមនេះ គឺជាបញ្ជី អ្នកត្រូវរង្វាន់ ៖

No

Number

Name

ឈ្មោះ

Prize

Address

1

016 71 37 15

Nuon Sunnary

នួន ស៊ុន្ទរី

iPhone 5

Mondulkiri

2

016 87 04 58

Bou Socheata

ប៊ូ សុជាតា

iPhone 5

Phnom Penh

3

016 933 016

Virak Moueng

មឿង វិរ:

iPhone 5

Phnom Penh

4

015 46 64 26

Teng Sovannroth

តេង សុវណ្ណរ័ត្ន

Galaxy note 2

Phnom Penh

5

016 84 58 55

Se Sopheap

សែ សុភាព

Galaxy note 2

Phnom Penh

6

015 44 58 45

Na Chihan

ណា ជីហាន

Galaxy Camera

Phnom Penh

 

ដោយ ៖ សីហា