គម្រោង Unlimited Facebook របស់ហេឡូ ផ្តល់ឱកាសជូនអតិថិជនហេឡូទាំងអស់ អាចភ្ជាប់​ទំនាក់ទំនង និងចែករំលែកនូវព័ត៌មាន ព្រមជាមួយនឹងការ Post រូបភាពបានច្រើនជាង 4,000 រូប ក្នុងមួយខែ ។

អគ្គនាយកប្រតិបត្តិក្រុមហ៊ុនហេឡូ លោក Simon Perkins បានមានប្រសាសន៍ថា “ក្រុមហ៊ុនហេឡូ តែងតែនាំ មុខគេនូវបច្ចេកវិទ្យាទាន់សម័យ     ក្នុងវិស័យទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជា ដូចជាការផ្តល់ជូននូវគម្រោងថ្មីៗ និងសេវាបម្រើអតិថិជនដ៏ល្អ។​ គម្រោងសេវាដ៏ល្អឥតខ្ចោះនេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវ ការរបស់អតិថិជនហេឡូ   អនុញ្ញាតអោយពួកគេរីករាយលេង Facebook បានតាមចិត្តក្នុងតំលៃទាបបំផុត ដែលមិននឹកស្មានដល់។”

width=464

លោកបានបន្ថែមទៀតថា “គម្រោង Unlimited ​Facebook នេះគឺជាការនាំមកនូវអ្វីដែលថ្មី និង ប្លែកនៅក្នុងវិស័យ ទូរគមនាគមន៍នៅកម្ពុជា ហើយយើងនឹងបន្តស្វែងរកអ្វីដែលអស្ចារ្យ ដើម្បីលើកទឹកចិត្តដល់អតិថិជន។ ជាមួយតំលៃ ត្រឹមតែ ២​ ដូល្លារ អ្នកអាច ចូលលេង Facebook បានតាមចិត្តរហូតដល់ទៅ ៣ខែ។ តំលៃទាបជាងការប្រើប្រាស់ Internet ធម្មតារហូតដល់ 15​​ដង។”

 គម្រោង Unlimited ​Facebook នេះ អតិថិជនហេឡូ អាចមានឱកាសឈ្នះរង្វាន់  ដូចជាទូរស័ព្ទដៃ iPhone 5 និងរង្វាន់ដទៃជាច្រើនទៀត នៅពេលចុះឈ្មោះប្រើប្រាស់គម្រោង Unlimited Facebook របស់ ហេឡូ។

ដោយ ៖​​ សីហា