ស្បែកមុខមានមុន គឺជារឿងអាក្រក់បំផុតសំរាប់មនុស្សស្រី បញ្ហាទាំងនេះ អាចបណ្តាលមកពីការផ្លាស់ប្តូរកោសិកា ការទទួលទានចំណីអាហារ ឬ បណ្តាលមកពីការប្រើប្រាស់ផលិតផលកែសម្ផស្សមិនត្រូវនឹងស្បែករបស់ខ្លួន។ តើអ្នកមានវិធីដ៏ល្អបែបណា ដើម្បីព្យាបាលកំចាត់មុនចេញពីលើស្បែកមុខរបស់អ្នក?
ខាងក្រោមនេះ គឺជាវិធីធ្វើម៉ាសបិទមុខកំចាត់មុន ដ៏មានប្រសិទ្ធិភាពបំផុត ដែលអាចជួយអ្នកកំចាត់មុនបានយ៉ាងឆាប់រហ័ស។

គ្រឿងផ្សំ៖
- ទឹកខ្មេះ (ធ្វើពីផ្លែប៉ម)
- តែបៃតង
- ទឹកឃ្មុំ
- ស្ករស
- ស្លាបព្រាកាហ្វេ ១
- កូនចានគោម ១
វិធីធ្វើម៉ាសបិទមុខ៖ សូមយកទឹកខ្មេះ ១ស្លាបព្រាកាហ្វេ ទៅក្នុងកូនចានគោម លាយជាមួយនឹង តែបៃតងត្រជាក់ ២ស្លាបព្រាកាហ្វេ ស្ករស ៥ស្លាបព្រាកាហ្វេ និង ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ បន្ទាប់មក កូរចូលគ្នាឱ្យសព្វ រួចលាបឱ្យសព្វនៅលើស្បែកមុខ ឬនៅលើស្បែកមុខ កន្លែងមានមុន ដោយប្រើក្រណាត់ស្អាតជ្រលក់លាប រួចម៉ាស្សា រយៈពេល ២ ទៅ ៣នាទី ដើម្បីផ្លាស់ប្តូរកោសិកាស្បែកងាប់ និង បណ្តុះកោសិកាស្បែកថ្មីឱ្យឆាប់ដុះលូតលាស់មកវិញ។ បន្ទាប់មកទៀត ទុករយៈពេល ១០នាទី រួចលាងសំអាតទឹកចេញជាការស្រេច។ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យ ១ ឬ ២ដង ក្នុង ១សប្តាហ៍ នឹងជួយឱ្យស្បែកមុខរបស់អ្នកសភ្លឺរលោង និង គ្មានមុន៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies