អ្នកចាត់ការធំរបស់ Napoli លោក Aurelio De Laurentiis បានដាក់តំលៃ ៦០លាន អ៊ឺរ៉ូទៅលើ Manchester City សំរាប់ការដោះដូរកីឡាករ Edinson Cavani ។/ខ្សែរប្រយុទ្ធសញ្ជាតិ្ត Uruguay បានបញ្ចេញសមត្ថភាពរបស់ខ្លួនយ៉ាងល្អ ក្នុងរដូវកាលនេះ ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុង Italy Series A ដែលធ្វើអោយ Manchester Cityដាក់មុខសញ្ញា ក្នុងការតាមប្រមាញ់ទិញកីឡាករមួយនេះ។ ប៉ុន្តែលោក​ De Laurentiisបានប្រាប់ថា Edinson Cavani នឹងមិនចាកចេញពីក្រុមឡើយ លុះត្រាណាតែ Napoliទទួលតំលៃនៃការដេញថ្លៃក្នុងកំរិតខ្ពស់មួយ៕