ក្រុម​អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង London​ ប្រទេស​អង់គ្លេស​បាន​ត្រៀម​កញ្ចប់​ស្រោម​អនាម័យ​ចំនួន​ 15 ​ម៉ឺន​កញ្ចប់​  ដើម្បី​ចែក​ចាយ​ដោយ​ឥត​គិត​ថ្លៃ​ ដល់​ក្រុម​កីឡាករ ឬ អ្នក​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡា​ដ៏​ធំ​​ប្រចាំឆ្នាំ​មួយនេះ។

width=474

នាង ​Hope Solo ដែល​ជា​អ្នក​ចាំទី​​នៃ​ក្រុម​កីឡា​ការិនី​បាល់​ទាត់​ជម្រើស​ជាតិ​អាមេរិក​ និង​ជា​ម្ចាស់​មេ​ដាយ​មាស ​ក្នុង​ការ​ប្រកួត​នៅ​ចិន​ បាន​ថ្លែង​ថា  អត្តពលិក​ទាំង​អស់​ដែល​ចូល​រួម​ការ​ប្រកួត​នឹង​ប្រែ​ក្លាយ​ព្រឹត្តិការណ៍អូឡាំពិក​ក្រុង London​ ឆ្នាំ ​2012 ​នេះ​អោយ​ទៅ​ជា​ «សិច​អូឡាំពិក» ផង​ដែរ ដូច្នេះ ​ការ​មាន​ស្រោម​អនាម័យ​នៅ​ជាប់​ខ្លួន​វា​ពិត​ជា​មាន​សារៈសំខាន់​ សម្រាប់​ពួក​គេ។

width=482

នាង ​Hope Solo   បាន​បន្ថែម​ថា  កាល​ប្រកួត​កីឡាអូឡាំពិក ឆ្នាំ 2008 នៅ​ឯ​ប្រទេស​ចិន​នោះក៏​មាន​ទិដ្ឋភាព​រួមភេទ​ឆ្លង​បន្ទប់ឬ​កណ្ដាល​វាល​ដែរ ដូច្នេះ​ក្រុម​អ្នក​រៀប​ចំ​ត្រូវ​តែ​ប្រុង​ប្រៀប​។ កីឡា​ការិនី​ជម្រើស​ជាតិ​រូប​នេះ​បាននិយាយបន្តថា ៖​ ​​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នេះ​នឹង​មាន​សកម្មភាព​រួម​ភេទ​ច្រើន​ជា​មិន​ខាន។

គួរបញ្ជាក់ផងដែរថា ​ ក្រុមអ្នក​រៀបចំ​ការ​ប្រកួត​កីឡា​ដ៏​ធំ​នៅ​ទី​ក្រុង  London  ​ឆ្នាំ​ 2012 ​នេះ​ បាន​ទទួល​ការ​ឧបត្ថម្ភ​  ពី​​ក្រុមហ៊ុន​ផលិត​ស្រោម​អនាម័យ  ​Durex   ដើម្បី​យក​ទៅ​ចែក​ចាយ​នៅ​តាម​បន្ទប់​ដេក​របស់​កីឡាករ-កីឡាការិនី  ​ក៏ដូចជាអ្នកចូលរួមកម្មវិធីកីឡាប្រចាំឆ្នាំនេះផ្សេងៗទៀត ។

width=478

អ្នក​នាំ​ពាក្យ​របស់​ភ្នាក់ងារ  ​ANI​  នៃ​ក្រុម​អ្នក​រៀប​ចំ​ប្រកួត​កីឡា​នេះ  ​ ​បាន​ថ្លែង​ថា៖  ស្រោម​អនាម័យ​សម្រាប់​កីឡាករ​  ក៏​នឹង​មាន​ភ្ជាប់​មក​នូវ​សារ​អប់រំ​  ស្តីពី​សកម្មភាព​រួមភេទ  ​នា​ឱកាស​នៃ​ការ​ជួប​ជុំ​ដ៏​សម្បើម​នៅ​ក្នុង​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវក្តៅ ឆ្នាំ 2012 ដែលនឹងប្រព្រឹត្តិទៅនៅក្នុងទីក្រុង London នាប៉ុន្មានថ្ងៃខាងមុខនេះ​ដែរ៕

រិទ្ធីប្រភព ៖ highstreetmail