ភ្នំពេញៈ នៅព្រឹកថ្ងៃសៅរ៍នេះ លោកថាក់ស៊ីន ស៊ីណាវាត្រា អតីតនាយករដ្ឋមន្ត្រីនៃ
ប្រទេសថៃ ដែលត្រូវបានរស់នៅដោយនិរទេសខ្លួន បានមកប្រទេសកម្ពុជាសារជាថ្មី ។
លោកថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីអំណាចទាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ហើយត្រូវបាន
តុលាការចេញសាលក្រមប្រកាសចាប់ខ្លួនពីបទពុករលួយ។

លោកថាក់ស៊ីន និង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបគ្នា នៅវិមានសន្តិភាពនា
ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១។ អ្នកនាំពាក្យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកអ៊ាង សុផល្លែត បានប្រាប់អ្នកសារព័រមានថា ការជួបគ្នារវាងលោក ថាក់ស៊ីន
និង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានពាក់ព័ន្ធនិងបញ្ហានយោបាយឡើយ។
លោកទាំងពីរ ពិភាក្សាលើបញ្ហាសេដ្ឋកិច្ច។

នៅឯប្រទេសថៃ លោកថាក់ស៊ីនត្រូវរងការចោទប្រកាន់ពីបក្សប្រឆាំងថា រូបលោកបាន
ជ្រៀតជ្រៀកការសម្រេចចិត្តនានារបស់អ្នកស្រី យីង ឡាកស៊ីណាវ៉ាត់ត្រា ដែលត្រូវជា
ប្អូនរបស់លោក។ យោងតាមសារព័រមាន បាងកក ប៉ុស្តិ ក្រៅពីលោកថាក់ស៊ីនដែលលោក
រងការចោទប្រកាន់ អ្នកស្រីយីងឡាក់ ក៍ត្រូវបានលោកអាប់ភីស៊ីត វាចាជីថវ៉ា ទាមទារឲ្យ
លោកស្រីបំភ្លឺពីគោលជំហររបស់អ្នកស្រី ក្នុងការដោះស្រាយ បញ្ហាជម្លោះរវាងប្រទេស
កម្ពុជានិងប្រទេសថៃ៕

ដោយៈសំអាត