អ្នកអាចប្ដូរផ្លាស់ពណ៌នៅលើអ៊ីនធឺរហ្វេស របស់ Facebook ទៅជាពណ៌ស្វាយ ពណ៌ស៊ីជំពូ ពណ៌ក្រហម ពណ៌បៃតង ជាដើម ដោយមិនភ័យខ្លាច ជាប់ជំពាក់នឹងកូដអាក្រក់ ឬល្បិចមិនល្អ។

/

ក្នុងប្រវត្តិនៃការអភិវឌ្ឍជាច្រើនឆ្នាំមកនេះ Facebook ត្រូវបានបន្ទាន់សម័យជាច្រើនលើក និង ប្ដូរផ្លាស់អ៊ីនធឺរហ្វេសជាច្រើនសា ប៉ុន្ដែ អ្វីដែល Facebook មិនទាន់បានកែប្រែ នោះគឺពណ៌បៃតង ពិសេសរបស់បណ្ដាញសង្គមមួយនេះ។ អ្នកប្រើប្រាស់ភាគច្រើន ពេញចិត្តនឹងពណ៌បច្ចុប្បន្នរបស់ Facebook ប៉ុន្ដែក៏មានអ្នកខ្លះ ចង់ប្ដូរទៅប្រើពណ៌ផ្សេងពីនេះ ដើម្បីងាយស្រួលមើល ឬក៏ដើម្បី ប្លែកភ្នែក។

/

ជំហាន​ទីមួយ និង​ទី​ពីរ

ដើម្បីប្ដូរផ្លាស់ពណ៌នៅលើអ៊ីនធឺរហ្វេសរបស់ Facebook គឺមានវិធីមួយដែលសាមញ្ញ និងសុវត្ថិ ភាព នោះគឺប្រើប្រាស់ add-on របស់ប្រៅសឺរ។ បណ្ដាប្រៅសឺភាគច្រើន នារបច្ចុប្បន្ន សុទ្ធសឹង តែអនុញ្ញាតឱ្យបន្ថែម add-on នានា ដូច្នេះ វាក៏អនុញ្ញាតឱ្យអ្នកប្ដូរផ្លាស់ពណ៌របស់ Facebook ដោយសុវត្ថិភាព តាមរយៈកម្មវិធី “Color My Facebook” ។

វិធីនេះ មានភាពងាយស្រួលជា​ទី​បំផុត ដោយសារថា អ្នក គ្រាន់តែចូលទៅកាន់ គេហទំព័រ http://colormyfacebook.com/ រួច​ចុច ទៅ​លើ Install ដើម្បីទាញយកកម្មវិធី   និងដំឡើងហ្វាល “color-my-facebook.exe” ក្រោយមក កម្មវិធីនេះ នឹងស្នើឱ្យបិទ និងបើកប្រាវសឺរឡើងវិញ និង refresh ទំព័រ Facebook របស់អ្នក។

width=548

ជំហាន​ទី​បី

បន្ទាប់មក Facebook របស់អ្នក នឹងបានប្ដូរទៅជាពណ៌ស៊ីជំពូ ជំនួសឱ្យពណ៌បៃតងដូចសព្វមួយ ដង ប៉ុន្ដែអ្នកក៏អាចជ្រើសរើសពណ៌ដទៃ ដោយធ្វើតាមបណ្ដារូបភាពខាងក្រោម។

ដើម្បីត្រឡប់មកពណ៌ដើមវិញ អ្នកត្រូវចូលទៅកាន់តារាង add-on របស់ប្រាវសឺរ និងលុប ឬ បញ្ចប់សុពលភាពរបស់ “Color My Facebook”  ។

width=525

ក្រៅពី “Color My Facebook” មុននឹងប្រើប្រាស់កម្មវិធីដទៃដើម្បីប្ដូរផ្លាស់ពណ៌របស់ Facebook អ្នកគួរតែមានការប្រុងប្រយ័ត្ន ព្រោះថា មានកម្មវិធីជាច្រើន គឺជាល្បិចបោកប្រាស់របស់ទុច្ចរិត ជន ក្នុងនោះ ក៏មានកម្មវិធី  “Facebook color changer” ជាដើម នេះបើតាមការឱ្យដឹងពីក្រុមហ៊ុន ស្រាវជ្រាវ អំពីការការពារភាពសម្ងាត់នៃអ៊ីនធឺរណែត។

ប្រែសម្រួលដោយ ៖ តារា ប្រភព ៖ Colormyfacebook