ជាប្រទេសដែលល្បីឈ្មោះជាមួយនឹងប្រភេទរថយន្ដប្រណិតដូចជា Ferrari ឬ Lamborghiniប៉ុន្ដែ នៅឆ្នាំ ២០១១ ចំនួនកង់ដែលត្រូវបានគេលក់ចេញ ច្រើនជាងចំនួនរថយន្ដ ទៅទៀត ក្នុងប្រទេសអ៊ីតាលី ។

width=445

ប្រជាជនអ៊ីតាលី កាន់តែចូលចិត្តជិះកង់ច្រើនជាងជិតរថយន្ដ ហើយសូម្បីតែ ម៉ូតូ ក៏ហាក់ដូចជាត្រូវបានគេបោះបង់ចោលភាគច្រើន។ នេះគឺជាប្រការមួយជួយកាត់បន្ថយការចំណាយ នៅពេលកំពុងមានវិបត្តិសេដ្ឋកិច្ច និងជួយទប់ស្កាត់ភាពកខ្វក់របស់បរិស្ថាន។

width=445

ជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ចំនួនកង់ដែលត្រូវបានគេលក់ចេញនៅអ៊ីតាលី គឺច្រើនជាងចំនួនរថយន្ដ នេះបើតាមទិន្នន័យថ្មីបំផុតរបស់សមាគម Confindustria។ បើទោះជាប្រទេសនេះ ល្បីឈ្មោះជាមួយនឹងប្រភេទរថយន្ដប្រណិតដូចជា ម៉ាក Ferrari ឬ Lamborghini ប៉ុន្ដែក្នុងឆ្នាំ ២០១១ ចំនួនកង់ដែលត្រូវបានលក់ចេញគឺ ១,៧៥០,០០០គ្រឿង ធៀបនឹងរថយន្ដ ១,៧៤៨,០០០គ្រឿង៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ VE