ភ្នំពេញ៖ ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយនៅក្នុងពិភពលោក
របស់កម្ពុជា បានទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ១.០៥លាននាក់នៅក្នុង ៨ខែក្នុងឆ្នាំ
២០១១នេះដែលកើនឡើង២៤ភាគរយច្រើនជាឆ្នាំមុនដែលមានចំនួន៨៤៣,០០០នាក់នៅ
ក្នុងរយះពេលដូចគ្នានេះ។

នេះបើយោងតាមស្ថិតិមួយដែលបង្ហាញដោយមន្ត្រីទេសចរណ៍ក្នុងខេត្តសៀមរាបក្នុងថ្ងៃសុក្រ
នេះ។តាមសំដីរបស់លោកប្រធានការិយាល័យទេសចរណ៍ប្រចាំក្រុងសៀមរាបបានអោយដឹង
ថា �ចាប់ពីខែមករាដល់សីហាឆ្នាំនេះចំនួនភ្ញៀវទេសចរណ៍ដែលចូលមកទស្សនាប្រាសាទអង្គរ
វត្តច្រើនជាងគេមានជនជាតិ វៀតណាម, កូរ៉េខាងត្បូង និងចិន�។
គាត់ក៏បានបន្តទៀតថា �ភ្ញៀវទេសចរណ៍កាន់តែច្រើនឡើងៗបានមកទស្សនាប្រាសាទអង្គរវត្ត ដែលនេះគឺក៏ដោយសារតែការកើនឡើងនូវទំនាក់ទំនងជើងហោះហើរត្រង់រវាងប្រទេសនៅក្នុង
អាស៊ី និងខេត្តសៀមរាប�។ តំបន់ប្រវត្តិសាស្រ្តអង្គរ គឺជាទិសដៅទេសចរណ៍វប្បធម៌ដ៏ធំបំផុត
របស់ប្រទេសកម្ពុជា ដែលមានចំងាយ ៣១៥គីឡូមែត្រ ទិសពាយព្យ័ពីរាជធានីភ្នំពេញ។
តំលៃសំបុត្រចូលទស្សនាតំបន់វប្បធម៌អង្គរមានតំលៃ ២០ដុល្លាសំរាប់មួយថ្ងៃ, ៤០ដុល្លាសំរាប់
៣ថ្ងៃ និង ៦០ដុល្លាសំរាប់មួយសប្តាហ៍ តំលៃសំបុត្រនេះគឺសំរាប់តែជនបរទេសប៉ុណ្ណោះ។
ឧស្សាហកម្មទេសចរណ៍បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ក្នុងនោះនៅ
ឆ្នាំ២០១០ភ្ញៀវទេសចរណ៍ចំនួន២.៥លាននាក់បានមកទស្សនាព្រះរាជាណាចក្រកម្ពុជាដែល
បានទទួលចំនូលដល់ទៅ ១.៧៥ពាន់លានដុល្លា៕
ដោយ វឌ្ឍនា