សូរសំឡេងហ៊ឹងត្រចៀក គឺជាសូរសំឡេងមួយដែលកើតមាននៅក្នុងត្រចៀករបស់អ្នក អាចលឺសូរជាប់នៅក្នុងត្រចៀក។ បញ្ហាទាំងនេះបណ្តាលមកពីកត្តាជាច្រើនដូចជា៖ មនុស្សមានវ័យចំណាស់ចាប់ផ្តើមមានបញ្ហា កង្វះវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗ ទៀត ដែលបង្កឱ្យត្រចៀកមានបញ្ហា។
ខាងក្រោមនេះ គឺជារូបមន្តងាយៗ អាចជួយឱ្យព្យបាលសូរសំឡេងហ៊ឹងត្រចៀក បានយ៉ាងឆាប់រហ័សដោយធម្មជាតិ។

វីធីទី១៖ សូមយកទឹកខ្មេះធ្វើពីផ្លែប៉ម ២ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹកឃ្មុំបន្តិច រួចកូរចូលគ្នាឱ្យសព្វ ផឹក ២ ទៅ ៣ដង ក្នុង ១ថ្ងៃ រហូតដល់ត្រចៀករបស់អ្នក អាចស្តាប់លឺធម្មតាវិញ។
វិធីទី២៖ សូមយកខ្ទឹមបារាំង ១ផ្លែតូចល្មម ចិតជាបំណែកតូចៗ ដាក់ចូលក្នុងម៉ាស៊ីនកំដៅរយៈពេល ១ ទៅ២នាទី រួចទុកឱ្យវាត្រជាក់ បន្ទាប់មកច្រោះយកទឹករបស់វា បន្តក់ចូលទៅក្នុងត្រចៀក ២ទៅ ៣តំណក់ ទុករយៈពេល ៥នាទី រួចយកទឹកនោះចេញពីត្រចៀកវិញ ជាការស្រេច។ សូមព្យបាលតាមវិធីនេះ ឱ្យបាន ២ ទៅ ៣ដង ក្នុង ១សប្តាហ៍៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies