ស្មាតហ្វូន Lumia 920 តំលៃថោក នឹងបង្ហាញខ្លួន​​ ដោយធ្វើការជំនួស ស៊េរី 82x ហើយក៏ត្រូវបានចាត់ទុកថា ជាការឆ្លើយតបរបស់ Nokia ចំពោះ iPhone តំលៃថោក របស់ Apple។

បើតាមសារព័ត៌មានមួយពី Nokiapoweruser, Nokia កំពុងរៀបចំបង្ហាញនៅលើទីផ្សារនូវ Version តំលៃថោកមួយនៃស្មាតហ្វូន Lumia 920។ ក្នុងនោះ ផលិតផលនេះ នឹងបង្ហាញណែនាំដល់អតិថិជនប្រហែលជានៅចន្លោះ ខែកញ្ញា និងតុលា ជាមួយនឹងរូបសណ្ឋាន Hardware ដូចជា អេក្រង់ 4,7 inch កំរិតពន្លឺ 768 x 1.280 pixel។ កាមេរ៉ាខាងក្រោយមានទំហំ 8 megapixel ជាមួយកាណុង Carl Zeiss, aperture F/1.9 ដែលមានសមត្ថភាពថតរូប ក្នុងពេលខ្វះពន្លឺ បានយ៉ាងច្បាស់ល្អ។ ជាក់ស្តែងកាមេរ៉ានេះមិនបានបំពាក់នូវ ប្រព័ន្ធប្រឆាំងភាពញ័រ ឡើយ។

/

Lumia 920 ជិតមានបន្ថែម Version តំលៃថោក

ស្មាតហ្វូននេះ នឹងមានការរចនាម៉ូតដូចនឹង Lumia 720 ស្តើងស្រាលជាង បើប្រៀបជាមួយ 920 បច្ចុប្បន្ន។ ផ្នែកខាងក្នុង វាត្រូវបានបំពាក់នូវ chip Snapdragon S4 ល្បឿន 1,5 GHz, ក្រាហ្វិក Adreno 225។ បើតាមប្រភពដដែល បានឲ្យដឹងបន្ថែមថា Lumia 920 Version តំលៃថោកនេះ នឹងដាក់លក់ជំនួស ឲ្យសេរីស្មាតហ្វូន Lumia  82x ដែលមានការលក់ចេញបានតិច​ ក្នុងរយះពេលកន្លងមក ហើយវាក៏ជាការឆ្លើយតប ទៅនឹងការនឹងបង្ហាញខ្លួន iPhone តំលៃថោក របស់ Apple ផងដែរ៕

ដោយ៖ សិលាប្រភព៖ zng