ខេត្ត​កំពង់ចាម​ ៖ ​បុរសម្នាក់​ឈ្មោះ​សេន ​សាត អាយុ​​៥៨​ឆ្នាំ រស់នៅភូមិ​​២៥ ឃុំ​ព្រះធាតុ ​ស្រុកអូររាំងឪ ​ត្រូវបានកូនប្រសា​​ប្រុស​ផឹកស្រា​ស្រវឹង​​ទាញខ្វេវ​​​បក​ វាយសំពង (វាយ​​​ខាង​ខ្នង) ​ត្រូវ​ចំក្បាល​​​ផ្នែក​​ខាងក្រោយ​​​រយះហូរ​ឈាម​ស្រោចពេញខ្លួន​​​ កាលពីវេលាម៉ោង​​​៧​យប់ថ្ងៃទី​​១៩ មករា ២០១១ បង្ក​ឱ្យមាន​ការ​​​ភ្ញាក់ផ្អើល​​​ និង​ដឹក​យក​​ទៅសង្គ្រោះ​​នៅមន្ទីរពេទ្យ​​ចំការ​កៅស៊ូ​​​ពាម​​ជាំង តែ​ដោយ​​ស្ថានភាព​របួសធ្ងន់ធ្ងរ​ពេក ក៏បញ្ជូន​បន្ត​ទៅ​​កាន់មន្ទីរពេទ្យ​​ខេត្ត​ដេរ​ចំនួន​​​១១ថ្នេរ ​ចំណែក​កូន​ប្រសា​​ត្រូវ​បាន​​កំលាំង​​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋ​បាល​​ឃុំ​ ព្រះធាតុ ធ្វើការឃាត់ខ្លួន​​ ។​

ព័ត៌មាន​​នៅ​កន្លែង​​​​កើតហេតុ​​​បាន​ឱ្យដឹង​​ថា ​​កូនប្រសា​​​ចិត្ត​​​ភ្លើង​នេះ​​ឈ្មោះភិន ​ប្រុស ​អាយុ​​​២៨​ឆ្នាំ ​នៅ​ថ្ងៃ​កើត​​ហេតុ គេ​​បានផឹកស្រា​ស្រវឹង​​តាំងពី​ក្បាល​​ព្រលប់​ជាមួយ​នឹង​មនុស្ស​ពីរនាក់ ទៀតនៅលើគ្រែ​​ខាងមុខផ្ទះ រហូត​មក​​ដល់ម៉ោង​​​៧​យប់ ក៏ស្រវឹង​​ធ្លាក់ភ្នែក ហើយបានទាញ​​​យក​ព្រនង់​​មក​វាយ​កំទេច​​ម៉ូតូ​វ៉េវ​អាល់ហ្វា​​ ពណ៌​ក្រហម ១គ្រឿង បំផ្លាញ​ចោល​​លាន់​​ឮ​ប្រាវៗ ។ ភ្លាម​នោះ​​​ឪពុក​​​ក្មេក​ឈ្មោះ​សេន សាត បាន​ចុះ​​ទៅ​​ឃាត់កូនប្រុស ​កុំ​ឱ្យ​​វាយ​​ម៉ូតូ​បន្តទៀត ក៏កើត​​​​ទៅជាការប្រវាយ​ប្រតប់គ្នា ។ ​ពេលនោះ​​កូន​ប្រសា​​ស្ទុះទៅ​យក​ខ្វេវ​បកមកវាយត្រូវ​ក្បាល​​​ឪពុកក្មេក​​ ពីក្រោយតែម្តង ។ ព័ត៌មាន​លំអិត​នឹង​ផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រ​កាសែតកោះសន្តិភាព.

http://kohsantepheapdaily.com.kh/art...20-004242.html