តារាភាពយន្តចិនដីគោគនាង Li Bingbing ជាតារាជើងចាស់មួយរូប ហើយប្រហែលជាមិនប្លែកទេប្រសិនបើគេបានឃើញនាងសម្ដែងក្នុងខ្សែភាពយន្ត Hollywood នោះ ហើយចំពោះខ្សែភាពយន្តដែលមកថ្មីនឹងមានចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ គឺរឿង Resident Evil: Retribution ក៏នឹងមានវត្តមានរបស់នាងផងដែរ។/ខ្សែភាពយន្តរឿង Resident Evil ដែលចេញក្នុងឆ្នាំ ២០១២ នេះគឺជាភាគទី ៥ នៃសេរ៊ី ResidentEvil ដែលជាខ្សែភាពយន្តថតតាមសេរ៊ី នៃវីដេអូហ្គេម របស់ជប៉ុនដែលមានចំណងជើងដូចគ្នា។/ខ្សែភាពយន្តរឿង Resident Evil ភាគទី ៥ នេះបានចាក់បញ្ចាំងនៅ LA កាលពីថ្ងៃទី ១២ កន្លងមកនេះដោយមានការចូលរួមទស្សនាពីអ្នកដឹកនាំរឿង Paul Anderson តារាប្រចាំរឿង MillaJovovich និងនាង Li Bingbing។ ខ្សែភាពយន្តបាញ់ប្រហារសម្លាប់ Zombie ភាគទី ៥ នេះនឹងមានចាក់បញ្ចាំងនៅកម្ពុជានាចុងខែនេះ៕

/

ដោយ៖ ម៉ូកាប្រភពពី៖ jaynestars