ជំនាន់ទីពីរ Smartphone កាត់Tablet របស់Samsung តាមកាប៉ាន់ស្មាននឹងបញ្ចេញលក់នៅខែតុលាខាងមុខ ជាមួយនឹងកាផ្លាស់ប្តូរគួរឲ្រចាប់អារម្មណ៏នោះគឺទំហំអេក្រង់5,5 inchបើប្រៀបនឹង5,3 inchរបស់ជំនាន់ទីមួយ។

Samsung ទទួលបានជោគជ័យយ៉ាងច្រើនជាមួយGalaxy Note (ការរួមផ្សំគ្នាដ៏អស្ចារ្យរវាងTabletនិងSmartphone អេក្រង់ធំ5,3 inch និងប៊ិចStylus។ តាមអ្នកផលិតទូរស័ព្ទកូរ៉េខាងត្បូង មានជាង7លានគ្រឿងទូរស័ព្ទGalaxy Note ត្រូវបានលក់ទូទាំងពិភពលោក។

/

តាមរយះភាពជោគជ័យនេះ Samsung មានផែនការនឹងដាក់លក់Galaxy Noteជំនាន់ទីពីរនៅខែតុលាខាងមុខ គឺចំរយះពេលមួយឆ្នាំនៃការដាក់លក់ទូរស័ព្ទGalaxy Noteជំនាន់ដំបូង។ផលិតផលថ្មីនេះ មានអេក្រង់ធំជាងមុនគឺទំហំ5,5 inch ជាមួយកំរិតពន្លឺខ្ពស់ជាងមុន WSXGA+ (1680 x 1050 pixel)។ ក្រៅពីនេះ វាក៏មានកាមេរ៉ា8 megapixel, RAM 1,5 GB, CPU Dual Core ARM-15, Connected 4G៕

ដោយ៖ និស្ស័យប្រភព៖ zing