Craig Levein វ័យ​៤៨ឆ្នាំ ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ Scotland ត្រូវបានផ្លាស់ប្តូរចេញ ហើយ ដោយសារតែគាត់ដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អក្នុងការប្រកួតកន្លងមក។

width=456

Scottish FA បានបញ្ជាក់ថាយើងត្រូវផ្លាស់ប្តូរ Craig Levein ចេញពីគ្រូបង្វឹកក្រុមបាល់ទាត់ Scotland ហើយនិងផ្លាស់ប្តូរឲ្យលោក Billy Stark មកធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នសិន។

លោក Billy Stark នឹងដឹកនាំក្រុមបាល់ទាត់ Scotland ប្រកួតជាលក្ខណៈមិត្តភាពជាមួយ ក្រុមបាល់ទាត់ Luxembourg នៅថ្ងៃទី១៤ វិច្ឆិកា ខាងមុខនេះ៕

ដោយ៖ តុលា

ប្រភព៖​ bbc