ខេត្ត​កំពង់ឆ្នាំង ៖ វេលាម៉ោង​ប្រមាណ​៨ និង៩​យប់​ថ្ងៃ​ទី១៨ មករា ​មានការ​ភ្ញាក់​ផ្អើល​​​មួយ​នៅ​​​ស្រុក​រលាប្អៀរ ​ដោយ​សារ​តែ​គ្រួសារ​​មួយ​បាន​បាត់​កូនក្រមុំ​​ ដែល​នៅ​សល់​តែ​៣​ខែ​ទៀត​ត្រូវរៀប​ការ​​​ទៅ​ហើយ​នោះ រួម​ជាមួយ​ម៉ូតូ​ស៊េរី​ទំនើប​មួយគ្រឿង ។ ​ការបាត់​ខ្លួន​កូនក្រមុំ​រូបនោះ​ធ្វើ​ឱ្យ​អាណាព្យា​បាល​មាន​ការ​ព្រួយ​បារ​ ម្ភ​​​យ៉ាងខ្លាំង​ពីសុវត្ថិ​ភាព​កូនស្រី​ និងទ្រព្យ​សម្បត្តិ​ផង​ដែរ ទើប​​ធ្វើឱ្យ​​មាន​ការ​តាមរក​យ៉ាង​សកម្ម​​ស្ទើរ​មិន​បានដេក​ពួន ។

យោងតាម​​ប្រភព​ពីមន្ត្រីប៉ូលិសស្រុក​បាន​និយាយ​ថា ​នាងក្រមុំ​​រូបនោះ​​បា​ន​បាត់​ពី​ផ្ទះ​នៅ​វេលាម៉ោង​៥ល្ងាច​ថ្ងៃទី១៨ មករា ខណៈ​ដែល​សុំ​ម្តាយ​​ជិះ​ម៉ូតូ​ស៊េរីថ្មី​មក​ជួល​ឌីស្ក​​នៅ​ផ្សារ​ព្រៃ​ខ្មែរ ។ ​លោក​នូ ធីរោ អធិការ​រង​ស្រុក​រលា​ប្អៀរ​បាន​និយាយ​​ប្រាប់​តាមទូរស័ព្ទ​​ថា​ នាង​ក្រមុំ​ដែល​បាន​​បាត់​​ខ្លួន ឈ្មោះ​ម.ល ​អាយុ​២០​ឆ្នាំ ​។

តាម​ប្រភព​ដដែល​បានបន្ត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​​៤​រសៀល​​ថ្ងៃទី១៨ មករា ​នាង​ក្រមុំ​​​បាន​ជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ​​ ហើយ​ត្រូវ​​បានម្តាយ​សួរ​​​នាងប្រាប់​ថា ទៅ​ជួល​ឌីស្កនៅផ្សារ​ព្រៃ​ខ្មែរ​មួយ​ភ្លែត ។ លុះ​នាង​ចេញមកបាត់​យូរពេក ​​​ ឪពុក​ម្តាយ​មានការ​បារម្ភ ក៏​ទូរស័ព្ទ​​សួរ ហើយ​ត្រូវ​កូនឆ្លើយ​ប្រាប់ម្តង​ថា ​នៅផ្សារ​ព្រៃ​ខ្មែរ ​ម្តង​ទៀត​ថា នៅ​ទីនេះ ឬទី​នោះ​ លុះ​ក្រោយ​មក​ ក៏​ទូរស័ព្ទ​​​លែង​ចូល​តែ​ម្តង ។​ ដោយ​ហេតុ​នេះ​ឪពុកម្តាយ​មាន​ការ​បារម្ភ​​យ៉ាង​ខ្លាំង​​ ក៏​បាន​តាម​រក​កូន​ទាំង​យប់​​ប៉ុន្តែ​​មិន​បាន​ទទួលលទ្ធ​ផល​ឡើយ ​។

លោក​បាននិយាយបន្ត​ទៀត​ថា ​រហូត​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃទី១៩ មករា ​ស្រាប់​តែ​កូន​​ស្រី​បាន​ទូរ​ស័ព្ទ​មកប្រាប់​​ក្រុម​គ្រួសារ​ថា ​រូប​នាង​ត្រូវ​បាន​ឈ្មោះ ​�?� ​ដឹក​តាម​ម៉ូតូ​​របស់នាង​មក​ដល់​​ភូមិ​មួយ ​ផ្ទះ​នៅក្រោយ​វត្ត​ជ្រៃ​ធំ ប៉ុន្តែ​មិន​ដឹង​​ថា ជ្រៃ​ធំនោះ​នៅ​ខេត្ត​​ណា​ទេ ព្រោះម្តង​ថា នៅ​ខេត្ត​តា​កែវម្តង​ថា ខេត្ត​កណ្តាល ។ នាង​បាន​ប្រាប់​ក្រុម​គ្រួសារ​តាម​​ទូរស័ព្ទ​ថា ​រូបនាង​បាន​​ដេក​នៅ​ផ្ទះ​ឪពុក​ធំរបស់​បុរស​ម្នាក់​នៅ​ក្រោយ​វត្ត​ជ្រៃ​ធំ ។

ចំណែក​សមាសភាព​បុរសម្នាក់នេះ​ត្រូវ​បាន​លោក​អធិការ​រង ​បញ្ជាក់​ថា គឺ​ឈ្មោះ​នេះ​មាន​ប្រពន្ធ​កូន​នៅ​ស្រុក​កំពង់ត្រឡាច​រួច​ទៅ​ហើយ ។ ចំពោះ​​ករណី​នេះ​លោក​មិនទាន់ដឹង​ថា ជា​ករណី​ចាប់​ពង្រត់​​​ ឬស្រលាញ់គ្នា​បែបណា​នោះទេ ។ ​ប៉ុន្តែ​ពេល​នាង​លួច​ទូរស័ព្ទ​​សាធារណៈ​មកប្រាប់​ក្រុម​គ្រួសារ​ ​​បានប្រាប់ថា ​ឱ្យ​ទៅ​​ជួយ​យក​នាង​ផង ។ អធិ​ការរង​រូបនេះ​បន្ត​ថា ​ម៉ូតូ​ដែលនាង​យក​ទៅ​ជា​មួយ​នោះ​​ជា​របស់ឪពុក​ម្តាយ​នាង​ក្រមុំ​ជិតរៀប​ការ​ ​រូបនោះ​​ តែលោក​មិនច្បាស់ថា ​ម៉ាក​អ្វីទេ ។ ​​

ដោយឡែក​នៅ​ឯ​ក្រុង​កំពង់ឆ្នាំ​ងឯណោះ​វិញ លោក​ហ៊ុល វាសនា ​អធិការ​រង​ក្រុង​​បាន​ប្រាប់​ថា ​កូនចៅ​គាត់​ដែលឈរ​ជើង​នៅ​ផ្សារ​​​លើ​ប្រាប់​ថា ​​​បុរស​សង្ស័យ​ដែល​នាំនាង​ក្រមុំ​ទៅនោះ កន្លង​មក​ធ្លាប់​ជួយ​លក់​ដូរ​ក្រុម​គ្រួសារ​នេះ​នៅផ្សារ​លើ ទើប​ស្គាល់​គ្នា​ជាមួយ​នាង​ក្រមុំ​រូបនោះ​​ ឥឡូវ​មន្ត្រី​របស់​លោក​រួម​ជាមួយ​ប៉ូលិស​ស្រុក​រលាប្អៀរ​​ត្រូវ​បាន​ ឪពុកម្តាយ​នាង​ក្រមុំ​រូបនោះ​ជួលរថ​យន្តជិះ​​ទៅ​តាម​រកកូន​ឯភូមិ​ជ្រៃធំនោះ​ ហើយ ។ គិតត្រឹម​ម៉ោង​៤ និង​៣០នាទីរសៀល​ថ្ងៃទី១៩ មករា ​នេះ​នៅ​​ពុំ​ទាន់​រកឃើញ​នៅឡើយទេ ។

លោក​ស្រីប្រាក់​ សៅ​នី ប្រធាន​​ការិយា​ល័យ​ប្រឆាំងការ​​ជួញដូរ​មនុស្ស និងការពារ​អនីតិ​ជន​​​នៃស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​តាម​ ទូរស័ព្ទ​ថា ​​លោកស្រី​ជាប់​រវល់​ធ្វើបុណ្យ​ផ្ទាល់​ខ្លួន​ប៉ុន្តែ​​មានសេចក្តី​រាយការណ៍​ ថា មានបាត់​នាង​ក្រមុំ​​អាយុ​២០ឆ្នាំ​នោះមែន ​ដែលពេលនេះ​ឪពុក​​ម្តាយ​​នាង​បាន​សុំ​ប៉ូលិស​ទៅតាមរកហើយ។

តាម​ព័ត៌​មាន​ចុង​ក្រោយ​បាន​ឱ្យ​ដឹង​ថា មន្ត្រី​​ប៉ូលិស​បាន​ទាក់​ទង​តាម​ទូរ​ស័ព្ទ​​ទៅ​បុរស​ដែល​​នាំ​នាង​ទៅ​នោះ​ ហើយ​បង្គាប់​ឱ្យ​នាំ​គ្នា​មក​វិញ ​។ នៅ​ម៉ោង​ប្រមាណ​​ជាង​៤​​រសៀល​មាន​ព័ត៌​មាន​ថា នាង​ដែល​បាត់​ខ្លួន​ត្រូវ​បាន​​​បុរស​នោះ​នាំ​គ្នា​មក​ទំលាក់​ចោល​​នៅ​ក្នុង ​​​ភូមិ​សាស្ត្រ​​ស្រុក​ឧដុង្គ​ទាំង​មូ៉តូ​ ទាំង​មនុស្ស​ ហើយ​បាន​គេច​ខ្លួន​ ៕

http://kohsantepheapdaily.com.kh/art...20-003320.html