Ronaldo បានទាត់បាល់penaltyខូចជាថ្មីម្តងទៀត ក្នុងការប្រកួតសំរេចសេចក្តីរបស់Real។
Real មានឱកាសយ៉ាងឆាប់រហ័សដោយរកបានគ្រាប់បាល់Penalty នៅនាទី១២ ប៉ុន្តែRonaldo ធ្វើមិនបានសំរេច។ សំណាងល្អសំរាប់Ronlado ដោយក្រោយមកតែប៉ុន្មាននាទីHiguain និង Ozil បានរកបានពីរគ្រាប់បន្តបន្ទាប់គ្នាជួយឲកីឡាករទាំងអស់មានអារម្មណ៏មូលក្នុងការប្រកួតឡើងវិញ។
ចូលដល់តង់ទី២ ក្រុមកីឡាករជាភ្ញៀវបានធ្វើការវាយសំរុកយ៉ាងហើយរកបានឱកាសគ្រោះថ្នាក់ជាច្រើន។ Ronaldo បានបន្ថែមសំពាធលើគូប្រកួតបន្ថែមទៀតដោយរកបានគ្រាប់បាល់ទី៣ឲReal។ជ័យជំនះនេះបានធ្វើឲReal ក្លាយជាម្ចាស់ជើងឯកLa Liga ក្រោយការរង់ចាំអស់រយះពេលជាច្រើនឆ្នាំដោយរក្សាបានគំលាត៧ពិន្ទុជាមួយBarca ក្នុងពេលការប្រកួតនៅសល់តែ២វង់ទៀតតែប៉ុណ្ណោះ៕លទ្ធផល៖ Bilbao – Real (0-3)គ្រាប់បាល់៖ Higuain 16’, Ozil 20’, Ronaldo 50’កីឡាករប្រកួត៖Bilbao: Iraizoz - Ekiza, Martinez, San Jose (Iraola, 46'), Aurtenetxe - Perez, De Marcos - Susaeta, Muniain, Gomez - Llorente. Real Madrid: Casillas - Arbeloa, Pepe, Ramos, Coentrao - Khedira, Alonso – Callejon (Marcelo, 87’), Ozil (Granero, 78’), Ronaldo – Higuain (Benzema, 77’).
ដោយ៖ nanoប្រភព៖ 24h,zing