កាលពីមុនថ្ងៃ ដែលក្រុម Man City បានឈ្នះពានរង្វាន់ English Premier League នោះយើងបាន លេចលឺ ដំណឹងមកថា UEFA ចង់ដកសិទ្ធិលេង Champion League នៅរដូវកាលក្រោយ ចេញបើ ទោះបីជា Man City ឈ្នះពានរង្វាន់ ក៏ដោយ ។ បើតាមយើងដឹង ការដកសិទ្ធិនោះ គឺដោយសារតែ Man City បានខាតបង់ប្រាក់ និងចំណាយលុយ លើសពី ៤០ លានផោន ២ ឆ្នាំជាប់គ្នា ដែលវាផ្ទុយ និងច្បាប់ Financial Fair Play របស់ UEFA ។

/តែថ្ងៃនេះ Man City បានរកឃើញ ពន្លឺថ្ងៃ ច្រកចេញពី ភាពតានតឹងនេះ ហើយដោយ យល់ព្រម ជាមួយនិង សំណើរនិងពិន័យ ជាច្រើនរបស់ UEFA ។ Man City ត្រូវបាន UEFA ពិន័យជាទឹកប្រាក់ ៤៨,៨ លានផោន ប៉ុន្តែ Man City បង់តែ ១៦,២ លានផោន ប៉ុណ្ណោះហើយសល់ ៣២,៥ លានផោន ទៀតនឹងរំសាយចោល ប្រសិនបើ Man City អាចធ្វើតាម លក្ខណខាងក្រោមនេះ ៖-មិនត្រូវចំណាយលើសពី ៤៨,៨ លានផោន ឬ ៦០ លានយូរ៉ូ ឡើយក្នុងការទិញដូរកីឡាករ នៅរដូវ កាលក្រោយនេះ ។-មិនត្រូវអោយការ ចំណាយលើ ប្រាក់ឈ្នួលឬប្រាក់ខែ នៅក្នុងក្លឹបទាំងមូល កើនឡើងឡើយ ក្នុង រដូវកាល ២០១៤-២០១៥ ខាងមុខនេះ ។-កីឡាករដែល នឹងត្រូវយកទៅលេងនៅ Champion League កំណត់ត្រឹម ២១ នាក់ ។

/ជាមួយនិងរឿង លុយវាគ្មានបញ្ហាឡើយ សំរាប់ Man City តែការពិន័យ បែបនេះវាអាច ធ្វើអោយ មានការប៉ះពាល់ ដល់ទំរង់ របស់កីឡាករ និងការទិញដូរ កីឡាករថ្មីដែល អាចធ្វើអោយ Man City ធ្លាក់ចេញពី តំណែងជើងឯក English Premier League ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ dailymail