ភ្នំពេញ៖ យោងតាមប្រសាសន៍របស់ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងថា �សេដ្ឋកិច្ចនិង
ទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសកម្ពុជានិងចក្រភពអង់គ្លេសមានការកើនឡើងគួរអោយ
កត់សំគាល់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។�
បើតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអោយដឹងថានៅក្នុង ៧ខែដំបូង
ក្នុងឆ្នាំនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើការអនុញ្ញាតអោយអ្នកវិនិយោគអង់គ្លេសធ្វើការ
វិនិយោគមកលើប្រទេសកម្ពុជាដែលមានតំលៃសរុប ២.២ពាន់លានដុល្លាអាមេរិច។
រីឯផ្នែកពាណិជ្ជកម្មវិញប្រទេសទាំងពីរមានទំហំពាណិជ្ជកម្មចំនួន២៤៧.២លានដុល្លានៅក្នុង
ពាក់កណ្តាលឆ្នាំនេះ ដែលកើនឡើង៥៥ភាគរយបើប្រៀបធៀបទៅនិងឆ្នាំទៅ។ ឯកឧត្តម គាត ឈន់បានបន្តទៀតថា�ក្រៅពីការធ្វើពាណិជ្ជកម្មនិងការវិនិយោគ,ប្រទេសអង់គ្លេសក៏បានផ្តល់
នូវជំនួយមកដល់ប្រទេសកម្ពុជាយ៉ាងច្រើនផងដែរដែលគិតចាប់តាំងពីឆ្នាំ១៩៩២រហូតមកដល់
បច្ចុប្បន្នមានចំនួន២៩០លានដុល្លាអាមេរិចដែលជំនួយទាំងនោះត្រូវបានអភិវឌ្ឍន៍ទៅលើ
វិស័យសុខាភិបាល, សិទ្ធមនុស្ស និង ការគ្រប់គ្រង។ប្រទេសអង់គ្លេសការបានសន្យាផងដែរ
ថានិងផ្តល់ជំនួយ ២០លានដុល្លាទៀតមកកាន់ប្រទេសកម្ពុជាសំរាប់គំរោងអភិវឌ្ឍន៍ឆ្នាំ២០១២ និង២០១៣៕

ប្រភព៖ Xinhua Nets
ដោយ វឌ្ឍនា