កន្លងមក Ronaldo ធ្លាប់បានបដិសេធទៅនឹងសំណើរ ចុះកុងត្រាបន្ថែមថ្មី ជាមួយ Real Madridម្តងរួចមកហើយ ។ តែក្រោយមក អ្នកតំណាងក្លឹប Real Madrid បានប្រាប់ថា ខាងក្លឹបបានបញ្ចុះបញ្ចូល Ronaldo បានសំរេចហើយក៏បានត្រៀមអោយ Ronaldo ចុះកុងត្រាថ្មីក្នុងតំលៃ ២០ លានអឺរ៉ូ ក្នុងមួយរដូវកាល ។​ ហើយកុងត្រានោះនឹងមានសុពលភាពរហូតដល់ឆ្នាំ ២០១៨ ។តែថ្មីៗនេះ Ronaldo បានចេញមុខមក បកស្រាយសារជាថ្មី តាមទំព័របណ្តាញសង្គម Twitter របស់ខ្លួនថា រាល់ព័ត៌មានដែលទាក់ទងនឹងការ ចុះកុងត្រាបន្ថែមរបស់ Ronaldo និង Real Madrid សុទ្ធតែជារឿងមិនពិត ។

/កុងត្រាសព្វថ្ងៃរបស់ Ronaldo និង Real Madrid នឹងត្រូវបញ្ចប់នៅឆ្នាំ ២០១៥ ខាងមុខនេះហើយ ។ Ronaldo ក៏ត្រូវបានក្រុមមួយចំនួន កំពុងដណ្តើមគ្នាទិញផងដែរ ដូចជាក្លឹប Monaco បានបោះថ្លៃ ១០០ លានអឺរ៉ូ ហើយក៏កំពុងប្រជែងជាមួយ​​ PSG និង Manchester United ៕

 

ដោយ ៖ កុសលប្រភព ៖ 24h