ទីក្រុងវ៉ាស៊ិនតោន៖ យោងរបាយការណ៍អ្នកវិទ្យាសាស្រ្តអាមេរិក បានឱ្យដឹងថា អ្នកជំនាញផ្នែករោគកញ្ជ្រិលបានបង្ហាញពីជោគជ័យជាលើកដំបូងនៃការព្យាបាលជំងឺមហារីករបស់ស្រ្តីម្នាក់ ឱ្យមានសភាពធូរស្បើយ។
នេះគឺជាវិធីព្យាបាលដ៏មានប្រសិទ្ធិភាពមួយ ដែលទទួលបាននូវលទ្ធផលយ៉ាងល្អ រយៈពេលវែងនៃការព្យាបាល និងកាត់បន្ថយជំងឺមហារីកធ្ងន់ធ្ងរ ឱ្យមានអាការធូរស្បើយប្រសើរឡើងជាងមុន។

អ្នកជំងឺស្រ្តី អាយុ ៤៩ឆ្នាំ ម្នាក់ ត្រូវធ្វើការវិភាគជាមួយនឹងប្រភេទជំងឺខួរឆ្អឹង ដែលគេហៅឈ្មោះថា multiple myeloma នាងមានជំងឺដុំសាច់ដុះនៅលើថ្ងាស និង ជំងឺមហារីករបស់នាង បានរីករាលដាលតាមរយៈខួរឆ្អឹងរបស់នាង។
នាងត្រូវបាន គេចាក់ថ្នាំវ៉ាក់សំុាងព្យាបាលរោគកញ្ជ្រិលតាមសរសៃឈាម ដែលគេហៅថាMV-NIS ដើម្បីសម្លាប់កោសិកា myeloma plasma។
ថ្នាំវ៉ាក់សំុំាងព្យាបាលជំងឺកញ្ជ្រិលមធម្មតាមានផ្ទុកកម្រិតជាតិថ្នាក់ត្រឹមតែ ១០,០០០ នៃវ៉ាក់សុំាងជំងឺកញ្ជ្រិលតែប៉ុណ្ណោះ។ ប៉ុន្តែ ថ្នាំវ៉ាក់សំុាងដែលអាចព្យាបាលជំងឺមហារីកឱ្យបានធូរស្រាលក្នុងការស្រាវជ្រាវនេះ មានកម្រិតខ្ពស់ដល់ទៅ ១០០កោដិ នៃថ្នាំវ៉ាក់ជំងឺកញ្ជ្រិល។
ការព្យាបាលវិធីនេះ គឺធ្វើឱ្យស្រ្តីដែលមានជំងឺមហារីកទទួលបានលទ្ធផលនិងភាពធូរស្បើយគួរឱ្យកត់សម្គាល់។
អ្នកជំងឺទី២ ដែលមានជំងឺប្រភេទដូចគ្នា ក្នុងការស្រាវជ្រាវនេះ គឺមិនទទួលបានលទ្ធផលល្អនោះទេ ដោយសារតែនាងមានសាច់ដុះដ៏ធំនៅលើជើង និងការព្យាបាល គឺមិនមានប្រសិទ្ធិភាពដូចអ្នកជំងឺទី១ នោះទេ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្រាវជ្រាវដោយប្រើថ្នាំវ៉ាក់សំាុំងជំងឺកញ្ជ្រិលកម្រិតខ្ពស់ ពិតជាអាចវាយប្រហារកំចាត់សាច់ដុះ ដែលកំពុងលូតលាស់ធំ នៅក្នុងខ្លួនរបស់អ្នកជំងឺបានពិតបា្រកដមែន។
នេះគឺជាជោគជ័យ និងជាលទ្ធផលគួរឱ្យកត់សម្គាល់មួយ នៃការស្រាវជ្រាវនៃការព្យាបាលជំងឺមហារីកដោយប្រើប្រាស់ថ្នាំវ៉ាក់សុំាងជំងឺកញ្ជ្រិល៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖