យល់ដឹង៖ ជាការពិតណាស់ អ្វីៗភាគច្រើន គឺស្រ្ដីៗតែងតែរៀនសូត្រ និងយកតំរាប់តាម បុរសៗ ដែលនោះគឺអាចអោយពួកគេទទួលបានជោគជ័យ។ សកម្មភាទាំងនោះមានដូចជា ការសិក្សា ការរកស៊ីមុខជំនួញ ឬក៏សកម្មភាពរស់នៅផ្សេងៗទៀត។ ប៉ុន្ដែជាក់ស្ដែង ចំនុចសំខាន់ និងល្អៗមួយចំនួនទៀតនោះ គឺបុរសគួរតែសិក្សា និងរៀនទទួលយកពីស្រ្ដីវិញដែរ។

width=455

ចំនុចទាំងនោះរូមមាន៖ . ការស្លៀកពាក់ និងសម្រស់ ការសិក្សាមួយ ពីសាកលវិទ្យាល័យហាវ៉ៃ សហរដ្ឋអាមេរិក បានអោយដឹងថា ស្រ្ដីប្រមាណជា ៩០ភាគរយ តែងតែចង់បានខ្លួនស្អាតបាត ដើម្បីទទូលបានការស្រឡាញ់ និងការចាប់អារម្មណ៍ពីអ្នកដទៃ។ ដើម្បីទទូលបានការពេញចិត្ដ និងស្រឡាញ់ពីអ្នកដទៃនេះហើយ ទើបស្រ្ដីទាំងឡាយ តែងតែចំណាយពេលជាច្រើន ដើម្បីសំអិតសំអាងកាយ ផាត់មុខ​ធ្វើម៉ូតសក់ និងជាពិសេសនោះ​ គឺម៉ូតសម្លៀកបំពាក់តែម្ដង។ ដូចនេះ ក្នុងនាមយើងជាបុរសៗ គួរតែចេះស្លៀកពាក់អោយបានស្អាតបាត កាត់សក់អោយបានខ្លីរៀបរយ ទើបអាចទទួលបានការស្រឡាញ់ពីនារីៗជាច្រើន​ ដែលនៅជុំវិញខ្លួនយើង។

. ការធ្វើម្ហូប

ជាការពិតណាស់ ការរស់នៅគ្រប់ស្រទាប់វណៈនៃមនុស្ស ភាគច្រើនគឺស្រ្ដីជាអ្នកដាំស្លរ។ ទង្វើរនេះ បានធ្វើអោយបុរសមួយចំនួនធំ ក្លាយជាមនុស្សដែលមិនចេះចំអិនម្ហូបខ្លួនឯង។ ដូចនេះ បើសិនយើងជាមនុស្សប្រុស ចេះចំអិនម្ហូបខ្លួនឯង នោះវាគឺជាសិល្បៈមួយដ៏ល្អដែលយើងមិនបាច់ចំណាយពេលថវិការច្រើន សម្រាប់បរិភោគអាហារខាងក្រៅ នៅពេលដែលស្រ្ដីមេផ្ទះមិននៅ។ ស្រ្ដីជាមនុស្សដែលចេះធ្វើម្ហូបច្រើនមុខ ដូច្នេះយើងជាបុរសគួរតែឆ្លៀតពេលខ្លះ ដើម្បីលួចមើលរបៀបធ្វើម្ហូបពីម្ដាយ ឬភរិយារបស់យើង។ ក្នុងន័យនេះ អ្នកអាចជួយហាន់បន្លែ បុកគ្រឿង ឬធ្វើអ្វីៗផ្សែងទៀត នៅពេលដែលពួកគាត់ធ្វើម្ហូប។ . ការសិក្សា និងបញ្ចេញមតិ ជាក់ស្ដែង ស្រ្ដីតែងតែមានអកប្បកិរិយាស្ងៀមស្ងាត់ យកចិត្តទុកដាក់លើការសិក្សា ពោលគឺ ពួកគេតែងតែអង្គុយកត់ត្រាពីលោកគ្រូ អ្នកគ្រូដោយប្រុងប្រយ័ត្ន ព្រមទាំងហ៊ានសួរ និងឆ្លើយនូវសំនួរណាដែលមិនយល់ ឬមានចំងល់។ ការសិក្សាស្រាវជា្រវមួយ នៃចក្រភពអង់គ្លេសបានបង្ហាញថា ស្រី្ដភាគច្រើនពេលបច្ចុប្បន្ននេះ គឺតែងតែហ៊ាន និយាយតវ៉ា និងបញ្ចេញមតិនៅចំពោះមុខសាធារណៈជាងបុរស ដែលរួមមានការចេញមតិចំពោះ Gender សិទ្ធសេរីភាព ក្នុងកិច្ចការងារ សុខភាពផ្លូវភេទ ស្នេហា និងបញ្ហានយោបាយជាដើម។ កតា្ដទាំងអស់នេះហើយ ដែលបុរសយើងម្នាក់ៗគួរតែយកតំរាប់ និងសិក្សាពីស្រ្ដី។

ដោយ៖ នារីប្រភព៖ research