អង់គ្លេស៖ តាមការអោយដឹងពីសារពត៌មាន Newsday នៃប្រទេសអង់គ្លេស ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា ស្រ្ដីដែលមានតួនាទីជាទាហាន នៃប្រទេសអង់គ្លេស បានធ្វើកិច្ចការជាច្រើនសម្រាប់ជួរកងទ័ព និងប្រជាជន Afghanistan ។

width=455

ប្រភពខាងលើបានបានបន្ដថា ទោះបីជាមានការងារច្រើន ដែលប្រកដោយការលំបាក និងគ្រោះថា្នក់ ក៏ស្រ្ដីដែលរដ្ឋាភិបាលអង់គ្លេស បញ្ជូនទៅកាន់ប្រទេស Afghanistan ប្រឹងតស៊ូធ្វើការដោយងាករេដែរ។ នាង Lieutenant French ជាទាហានស្រីម្នាក់ បាននិយាយថា ទោះបីជារូបគេ ត្រូវឃ្លាតឆ្ងាយពីស្រុកកំណើតយ៉ាងណាក៏ដោយ ក៏គេខិតខំប្រឹងបំពេញ បេសកកម្មរបស់គេដោយមិនគិតពីការនឿយហត់ឡើយ។ នាងតែងតែទៅចុះជួបជាមួយបងប្អូន ដែលនៅដាច់ស្រយាល ទីទាល់ក្រ និងងាយរងគ្រោះដោយសារសង្គ្រាម ក៏ដូចជាការ ជិះជាន់ផ្សែងៗពីពួកអ្នកកាន់អំណាច។

width=455

width=455

width=455

នាង Lieutenant បានបន្ថែមថា ទោះបី វាជាការងារដែលត្រូវឆ្ងងកាត់នូវគ្រាប់កាំភ្លើងដូចទឹកភ្លៀង យ៉ាងណាក៏ដោយ ក៏នាងបានធ្វើវាចេញពីបេះដូងរបស់នាងដែរ ពោលគឺនាងធ្វើដើម្បីប្រជាជាតិ និងប្រជាពលរដ្ឋដែលទន់ខ្សោយ ស្លូតបូត និងស្មោះត្រង់៕

ដោយ៖ នារីប្រភព៖ newsday