កិច្ចសន្យារយៈពេល ៦ ឆ្នាំត្រូវបានព្រមប្រៀងដោយ David Moyes ក្នុងការចូលកាន់តំណែងជាគ្រូបង្វឹក Manchester United ជំនួសលោក Sir Alexferguson ។កុងត្រា ៦ ឆ្នាំនេះពិតជាយូរ ដែលគេអាចនិយាយថា Sir Alexferguson ពិតជាមានទំនុកចិត្តលើ David Moyes ខ្លាំងណាស់ ។ Moyes និយាយថា វាពិតជាមានកិត្តិយសខ្លាំងណាស់ដែលត្រូវបានលោក Sir Alexferguson ជ្រើសរើសធ្វើជាគ្រូបង្វឹកជំនួសកន្លែងរបស់លោក ហើយលោកមិនអាចប្រកែក និងសំណើរដ៏ល្អមួយនេះបានទេ ស្នាដៃនិង ទេពកោសល្យរបស់លោកSir Alexferguson ពិតជាមិនអាចប្រៀបផ្ទឹមបានមែន តែលោកនឹងខំប្រឹងអោយអស់ពីកំលាំងកាយចិត្ត និង សមត្ថភាពរបស់លោក មិនអោយ Sir Alexferguson ខកចិត្តឡើយ ។

/

បែមករករឿងរបស់ Rooney វិញ មានពាក្យចចាមអារ៉ាមមួយនិយាយថា បន្ទាប់ពី Rooney ដឹងអំពីដំណឹង David Moyes ចូលមកកាន់តំណែងរួចមក គេចង់ចាកចេញពី Manutd ភ្លាមព្រោះរូបគេនិង Moyes ធ្លាប់មានជំលោះផ្ទាល់ខ្លួនជាមួយគ្នា ។ ហេតុផលមួយផ្សេងទៀត គឺដោយសារតែការវិលត្រឡប់ របស់ Cristiano Ronaldo ទើបធ្វើអោយ Ronney ចង់ចាកចេញ ។ ទោះជាយ៉ាងណាក្តី Manchester United បានប្រកាសថា Rooney មិនបានត្រៀមចាកចេញទៅក្រុមណានោះទេ បើទោះបីជាមានការដេញថ្លៃ រវាង Chelsea និង Bayern Munich ក្នុងតំលៃ ២០លានផោនក៏ដោយ ៕

/

ដោយ ៖ កុសលប្រភព ៖ k14