ថ្មីៗនេះសារព័ត៌មានអង់គ្លេស Dailymail បានចុះផ្សាយអត្ថបទព័ត៌មានមួយថា កីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក Cristiano Ronaldo គ្រោងនឹងធ្វើដំណើរទៅអង់គ្លេស ដើម្បីជួបពិភាក្សាជាមួយក្រុម Manchester United ក្នុង ៣ ថ្ងៃខាងមុខនេះ ។ការគ្រោងជួបនេះ នឹងធ្វើឡើងមុនពេលដែល Ronaldo ត្រឡប់ទៅធ្វើការ សមហ្វឹកហាត់ជាមួយReal Madrid វិញ ។ ដើម្បីកុំអោយមានបញ្ហា ព្រោះតែ Ronaldo នៅជាប់កុងត្រាជាមួយក្រុម RealMadrid ជំនួបនេះ នឹងធ្វើត្រឹមជាការណាត់ជួបក្រៅផ្លូវការប៉ុណ្ណោះ ។
ដូចដែលយើងបានដឹងហើយថា Ronaldo មិនសប្បាយចិត្ត ជាមួយនឹងនៅជាមួយក្រុម Real Madridទៀតទេ ទោះបីក្រុម Real Madrid ព្យាយាមបញ្ចុះបញ្ចូលបន្ថែមតំលៃលេង អោយខ្លួនក៏ដោយ ។ ដូចជាថ្មីៗនេះក្រុម Real Madrid បានប្រកាសពីការចុះកុងត្រាថ្មី តែត្រូវបានបដិសេធ ២ ដងដោយសមីខ្លួន Ronaldo ផ្ទាល់តាមបណ្តាញសង្គម Twitter ។ ធ្វើអោយ David Moyes កាន់តែមានសង្ឃឹមក្នុងការបញ្ចុះបញ្ចូល Ronaldo អោយត្រឡប់មកផ្ទះចាស់របស់ខ្លួនវិញ ៕
ដោយ ៖ កុសលប្រភព ៖ dailymail