នៅក្នុងការប្រកួតយប់មិញរវាងក្រុមជំរើសជាតិបារាំង និងអង់គ្លេស បារាំងត្រូវបានគេវាយតំលៃថាជាក្រុមលេងបានល្អជាងអង់គ្លេស។

ជាមួយនឹងទំរង់លេងដែលដាក់ចូលសុទ្ធតែកីឡាករខ្លាំងៗ បារាំង និងអង់គ្លេសធ្វើបានយ៉ាងល្អនៅចំពោះមុខទស្សនិកជនក្នុងរយះពេលពេញ 45 នាទីដំបូង។ បើទោះជាល្បឿននៃការប្រកួតមិនទាន់ទៅដល់កំរិតកំពូល ទន្ទឺមនឹងឱកាសក្នុងការរកគ្រាប់បាល់ក៏មិនសូវមានច្រើន ប៉ុន្តែក្រុមទាំងពីរមិនបានធ្វើឲ្យទស្សនិកជនអាក់អន់ចិត្តឡើយ ដោយស៊ុតបាល់បញ្ចូលទីបានមួយក្រុមមួយគ្រាប់នៅនាទីទី30 ដោយកីឡាករ Lescott និងនាទីទី39 ដោយកីឡាករ Nasri ។

/

Nasri ធ្វើឲ្យការប្រកួតមានភាពពុះកញ្ជ្រោលឡើងវិញ

ក្រោយម៉ោងសំរាក កីឡាករទាំងពីរក្រុមនៅតែបន្តធ្វើការវាយសំរុកគ្នាទៅវិញទៅមកដដែរ។ ប៉ុន្មាននាទីចុងក្រោយនៃការប្រកួត ទាំងគ្រូបង្វឹកបារាំងក៏ដូចជាអង់គ្លេស បានធ្វើការផ្លាស់ប្តូរកីឡាករខ្សែប្រយុទ្ធជាបន្តបន្ទាប់ ប៉ុន្តែទោះជាយ៉ាងណាក៏នៅតែរកមិនបានគ្រាប់បាល់បន្ថែមឡើយ។ ចប់ការប្រ-កួត ក្រុមទាំងពីរទទួលបានលទ្ធផល 1-1 ដោយទទួលបានមួយក្រុមមួយពិន្ទុ៕

Video Highlight Goals France vs England

លទ្ធផល៖ បារាំង-អង់គ្លេស (1-1)រកបានគ្រាប់បាល់៖ Lescott (30) - Nasri (39)កីឡាករចូលប្រកួតបារាំង: 1 Hugo Lloris, 2 Mathieu Debuchy, 3 Patrice Evra, 4 Adil Rami, 5 Philippe Mexes, 6 Yohan Cabaye, 7 Franck Ribery, 10 Karim Benzema, 11 Samir Nasri, 15 Florent Malouda, 18 Alou Diarraអង់គ្លេស: 1 Joe Hart, 2 Glen Johnson, 3 Ashley Cole, 4 Steven Gerrard, 6 John Terry, 11 Ashley Young, 15 Joleon Lescott, 16 James Milner, 17 Scott Parker, 20 Alex Oxlade-Chamberlain, 22 Danny Welbeck

ដោយ៖ ណាណូប្រភព៖ 24h