(កូរ៉េ)៖ Jeong Jin-woon តារាចម្រៀងកូរ៉េក្នុងក្រុម ​2AM ប្រចាំ Mystic Entertainment បានសាងភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ជាខ្លាំងនៅពេលដែល គេអះអាងថា ខ្លួនមានទំនាក់ទំនង ជាមួយនាង Yeeun តារាស្រីក្នុងក្រុម Wonder Girls អស់រយៈពេល៣ឆ្នាំ មកហើយទោះបីជា ពួកគេផ្លាស់ទៅជ្រកក្រោមផលិតកម្ម ផ្សេងគ្នាក៏ដោយ។

កាលពីឆ្នាំ២០១៤ Jeong Jin-woon និង Yeeun ជាតារាចម្រៀងនៅក្នុងផលិតកម្មតែមួយគឺ JYP Entertainment ដូច្នេះទំនាក់ទំនង របស់អ្នកទាំងពីរ បានចាប់ផ្តើម ឡើងតាំងពីពេលនោះ។

Yeeun តារាស្រីវ័យ ២៧ឆ្នាំ ទើបចាប់ផ្តើមចូលក្នុងក្រុម Wonder Girls ក្នុងឆ្នាំ ២០០៧ ខណៈដែលតារាប្រុសវ័យ២៥ឆ្នាំ Jin-woon ចូលជាសមាជិកក្រុម 2AM នៅឆ្នាំ២០០៨ ក្រោយមកក៏ចូល JYP Entertainment និងផ្លាស់ទៅ Mystic Entertainment បន្ទាប់ពីគេចប់កុងត្រាជាមួយផលិតកម្មកាលពីខែមេសា ២០១៤។ តំណាងរបស់តារាប្រុសរូបនេះនិយាយថា តារាចម្រៀងទាំងពីរ មានក្រុមភ្លេងរួមហើយពួកគេ នៅតែបន្តណាត់ជួបគ្នា ទោះជាមិននៅក្នុង ផលិតកម្មតែមួយទៀត ក៏ដោយហើយអ្វីដែលអ្នកគាំទ្រ ភ្ញាក់ផ្អើលនោះគឺគេឃើញវត្តមានរបស់នាង Yeeun ឡើងច្រៀងនៅក្នុងពិធីរៀបការរបស់បងប្រុស Jin-woon កាលពីឆ្នាំ២០១៤ ទៀតផង៕

/