ខាងក្រោមនេះគឺជាចំណុចពិសេសដ៏គួរអោយចាប់អារម្មណ៍ទាំង ៤០ចំណុចដែលស្ទើរតែ
អ្នកប្រើប្រាស់ អ៊ីនធើណែត ទាំងអស់មិនអាចដឹងបានអំពី Facebook, Youtube... ៖
១.Facebook ចំណាយពេលត្រឹមតែ ៩ខែប៉ុណ្ណោះក្នុងការដណ្តើមយកអតិថិជនចំនួន ១០០
លាននាក់មកប្រើប្រាស់សេវាកម្មរបស់ខ្លួន
២.ជាមធ្យមក្នុងមួយខែមាន ២៥ពាន់លានខ្លឺមសារ (តំណភ្ជាប់នៃគេហទំព័រ,កំណត់សំគាល់,
រូបភាព...) ត្រូវបានបង្ហោះចែករំលែកនៅលើ Facebook ។
៣.មានអ្នកប្រើប្រាស់ប្រមាណជា ៣០០ ពាន់នាក់នាពេលបច្ចុប្បន្នកំពុងតែជួយក្នុងការបក
ប្រែបណ្តាភាសាទាំងឡាយនៅលើ Facebook ។
៤.ក្រុមនៃអ្នកប្រើប្រាស់មានការកើនឡើងលឿនបំផុតនៅលើ Facebook គឺជាស្រ្តីដែលមាន
អាយុចាប់ពី ៥៥ ទៅ ៦៥ឆ្នាំ ។
៥.វែបសាយចំនួន ២ភាគបី ក្នុង Top ១០០ នៃវែបសាយ ក្នុងសហរដ្ឋអាមេរិក និងស្ទើរតែទាំង
អស់នៃ Top ១០០ វែបសាយធំៗល្បីៗនៅលើពិភពលោកបានតភ្ជាប់ជាមួយ Facebook ។
៦.មានអ្នកប្រើប្រាស់ចំនួនប្រមាណជាង ២៥០ លាននាក់ជាធម្មតាតែងតែចូលទៅកាន់ទំព័រ
Facebook តាមរយៈទូរស័ព្ទដៃ ។
៧.ចំនួនអ្នកចូលលេង Facebook ជានិច្ចកាលបានប្រើទូរស័ព្ទដ៏ស្រឡាញ់របស់គេ គឺខ្ពស់ជាង
២ដង បើធៀបនឹងចំនួនអ្នកចូលលេងដោយប្រើឧបករណ៍ផ្សេងទៀត ។
៨.ជាមធ្យម អ្នកប្រើប្រាស់ Facebook ម្នាក់បានភ្ជាប់ទៅ ៦០ទំព័រ (page) ផ្សេងគ្នារួមមាន ក្រុម
ព្រឹត្តិកាណ៍ផ្សេងៗ ...នៅលើ Facebook ។
៩.ជាង ៥០០ ពាន់លាននាទីក្នុងមួយខែៗបានចំណាយសំរាប់ Facebook ។
១០.មានរូបភាពជាង ៧៥០លានសន្លឹកត្រូវបានបង្ហោះឡើង Facebook នៅកំឡុងពេលដំនាច់
ឆ្នាំ ២០១០ ចូល ២០១១ ។
Twitter
១១. ១ភាគ៤ នៃអ្នកប្រើប្រាស់បានប្រើគេហទំព័រផ្ទាល់ខ្លួនពួកគេនៅលើ Twitter ដើម្បីបង្ហោះ
ពត៌មាន និង ៣ភាគបួនផ្សេងទៀតបានប្រើកម្មវីធីផ្សេង ។
១២.ទំព័រនេះទើបតែមានអ្នកប្រើប្រាស់ចំនួន ១០០ លាននាក់ប៉ុណ្ណោះមកដល់បច្ចុប្បន្ននេះ ។
១៣.មានចំនួនត្រឹមតែពាក់កណ្តាលនៃសមាជិកទាំងអស់ប៉ុណ្ណោះដែលបានចូលទៅកាន់ទំព័រ
Twitter ក្នុងមួយថ្ងៃ ។
១៤.ប្រហែល ៤០ភាគរយនៃចំនួនអ្នកប្រើប្រាស់បាន login តែមិនមានសកម្មភាពអ្វីទាំងអស់
រឺក៏ tweet ម្តងណាឡើងក្នុងកំឡុងមួយខែៗ ។
១៥.មានជាង ៦០០លានដងនៃការស្វែងរកនៅលើគេហទំព័រ Twitter ក្នុងមួយថ្ងៃៗ។
១៦.ពេលដែលចាប់ផ្តើមដំបូង Twitter គ្រាន់តែជាសេវាកម្មផ្ញើសារសំរាប់ទូរស័ព្ទប៉ុណ្ណោះ។
១៧.ជាង ៦០ភាគរយនៃអ្នកប្រើប្រាស់ Twitter គឺជាអ្នកដែលរស់នៅក្រៅពីប្រទេសអាមេរិក។
១៨.មាន Software ប្រមាណជិត ១លាន របស់ក្រុមហ៊ុនទីបីត្រូវបានសរសេរអោយ Twitter
១៩.មកដល់ខែ មិថុនា ឆ្នាំ ២០១១ ក្នុងមួយថ្ងៃមានអ្នកចុះឈ្មោះប្រើ Twitter ចំនួន
៦០០,០០០នាក់ និង ៣៥០ពាន់លានដង tweet ឡើងគេហទំព័រក្នុងមួយថ្ងៃៗ ។
២០.៥៥ភាគរយនៃអ្នកប្រើប្រាស់បានចូលទៅកាន់ Twitter តាមរយៈទូរស័ព្ទដៃ ។
LinkedIn
២១.LinkedIn គឺជាសេវកម្មមួយក្នុងចំណោមបួនសេវាកម្មបញ្ជូនពត៌មានមានអាយុកាល
យូរអង្វែងបំផុត ដែលបានបង្កើតឡើងងនៅថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០០៣ ។
២២.មានអ្នកប្រើប្រាស់ជាង ១១៥លានអ្នកនៅទូទាំងពិភពលោក ។
២៣.សមាជិក(សាខា) របស់ LinkedIn មានវត្តមាននៅក្នុងប្រទេសជាង ២០០ នៅទូទាំង
ពិភពលោក ។
២៤.សមាជិករបស់ LinkedIn ជាងពាក់កណ្តាលជាប្រជាពលរដ្ឋនៅក្រៅប្រទេសអាមេរិក ។
២៥.Jeff Epstein ត្រូវបានជ្រើសរើសចូលកាន់តំណែងជានាយកផ្នែក ហិរញ្ញវត្ថុរបស់ Oracle
ដោយសារតែគេហទំព័រ LinkedIn ផ្ទាល់ខ្លួនរបស់លោក ។
២៦.មាន ៣៥ភាគរយនៃសមាជិកបានចូលទៅមើលជារៀងរាល់ថ្ងៃ និង ៤២ភាគរយបាន
Update Profile របស់ខ្លួនជាញឹកញាប់ ។
២៧.មានសមាជិកថ្មីបានកើនឡើងប្រមាណជា ១លាននាក់ក្នុងមួយសប្តាហ៍ៗ ។
២៨.សមាជិកវ័យក្មេងៗបានប្រើ LinkedIn ដើម្បីស្វែងរកការងារធ្វើ ។ ផ្ទុយមកវិញអ្នក
ជំនួញបានប្រើ LinkedIn ដើម្បីបើកទូលាយនូវបណ្តាញដើម្បីជំរុញផ្សព្វផ្សាយពាណិជ្ជកម្ម
របស់ខ្លួន។
Youtube
២៩.វីដេអូដំបូងដែលបានបង្ហោះនៅលើ Youtube មានចំណងជើងថា �Me at the Zoo� កាល
ពីថ្ងៃទី ២៣ ខែ មេសាឆ្នាំ ២០០៥ ។
៣០.មកដល់ខែ មិថុនាឆ្នាំ ២០០៦ មានជាង ៦៥,០០០ វីដេអូបង្ហោះឡើង Youtube រៀងរាល់
ថ្ងៃ ។
៣១.ឈ្មោះ Domain ជា Youtube.com បានចុះឈ្មោះចំថ្ងៃ Valentine ឆ្នាំ ២០០៥ ។
៣២.ក្នុងមួយថ្ងៃៗ អ្នកប្រើប្រាស់ Facebook បានទស្សនា Clip វីដេអូ របស់ Youtube ដែល
បានបង្ហោះនៅលើ Facebook សរុបទាំងអស់មានរយៈពេលរហូតដល់ ១៥០ឆ្នាំឯណោះ ។
៣៣.ក្នុងមួយខែ ម្នាក់ៗបានចំណាយពេលប្រហែលជា ២,៩ពាន់លានម៉ោងលើការចូលមើល
Clip លើ Youtube គឺប្រហែលជា ៣២៥,០០០ ឆ្នាំ ។
៣៤.ជាងពាក់កណ្តាលនៃសមាជិករបស់ Youtube មានអាយុក្រោម ២០ ឆ្នាំ ។
៣៥.ប្រសិនជាចង់ទស្សនាអោយអស់នូវ Clip វីដេអូ ដែលមាននៅលើ Youtube គឺយើងត្រូវ
ការរយៈពេល ១៧០០ ឆ្នាំទើបអាចមើលអស់ ។
៣៦.Youtube ដំបូងឡើយគឺជាគេហទំព័រវីដេអូ ណាត់ជួបតាម អ៊ីនធើណែត ។
៣៧.វីដេអូ និង តន្ត្រី មានចំណែកប្រហែលជា ២០ភាគរយនៅក្នុង Youtube ។
៣៨.Youtube ប្រើ Bandwidth ស្មើរនឹង Bandwidth សរុបរបស់ពិភពអ៊ីនធើណែត នៅ
ឆ្នាំ ២០០០
ផ្សេងៗ
៣៩.មានជាង ៩០ភាគរយនៃអ្នកប្រើប្រាស់ អ៊ីនធើណែត យ៉ាងហោចណាស់ក៏ស្គាល់
គេហទំព័រសង្គមមួយក្នុងចំណោមគេហទំព័រដែលបានរៀបររាប់ខខាងលើនេះដែរ ។
៤០.ជាមធ្យម អ្នកប្រើប្រាស់គេហទំព័រសង្គមមួយមានមិត្តភក្តិ ១៩៥ នាក់ ៕
ប្រភព៖ PLXH
ដោយ៖ យ៉ាវីន