នេះគឺជារូបភាព ថតពេលព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១១ ទឹកលិចនៅតំបន់សង្កាត់ស្វាយដង្គុំ
ខេត្តសៀមរាប។

ពីប្រភពព័ត៌មានសហការិនីរបស់ Camnews នៅខេត្តសៀមរាបបានឲ្យដឹងថា តាំងពីប៉ុន្មាន
ថ្ងៃមុន មេឃមានភ្លៀង តែមិនខ្លាំង ហើយក៏បានរាំង​តាំងពីម្សិលមិញហើយ ប៉ុន្តែមកដល់
ពេល​បច្ចុប្បន្ននេះ ទឹកនៅតែលិចខ្លាំង។​ ទឹកស្ទឹង​សៀមរាប បាន​ចាប់​ឡើង​បន្តិច​ម្តងៗ កាល
ពី​ពេលល្ងាចថ្ងៃទី​៩ ខែកញ្ញា។ មន្រ្តី​ក្រុងសៀមរាប​បាននិយាយថា ការ​លិចលង់​ដោយ​ទឹក
ភ្លៀងឆ្នាំនេះ គឺ​ធំ​​ជាង​​បណ្តា​ឆ្នាំ​កន្លងទៅ។
ប្រភពព័ត៌មានក៏បានឲ្យដឹងថា ទឹក​នៅតំបន់ភ្នំគូលេន មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ហើយ​ទឹក
បាន​ធ្លាក់​មកកាន់​តំបន់​ទន្លេសាប ជាពិសេស​ធ្លាក់ចូល​ស្ទឹង​សៀមរាប។ ដូច្នេះទឹក​ចាប់​ឡើង​
លិច​ខ្លាំង​ចាប់ពី​ថ្ងៃទី​៩ ហើយនៅតែ​បន្ត​ឡើង​លិច​ដដែលនៅ​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ខែកញ្ញា​​។​​
ក្រៅពីនោះ មន្ត្រីក្រុងសៀមរៀបក៏បានឲ្យដឹងថា ការលិចលង់​​ គឺ​ដោយសារ ​ប្រជាជន​យក​
បាវ​ច្រក​ដី​ទប់មាត់​ច្រាំង​ស្ទឹងនិង​ទប់​មុខផ្ទះ​របស់ខ្លួន​កុំឱ្យ​ទឹក​ចូល​ផ្ទះ ​បណ្តាលឲ្យទឹក​មាន
ការ​ហូរ​យឺត។ ម្យ៉ាងទៀត ស្ទឹង​នៅ​ខាងក្រោម​មាន​ភាព​តូច​ច​ង្អៀ​ត ដោយសារប្រជាជន​ធ្វើ
​ផ្ទះ​ចូល​ស្ទឹង​ច្រើន ជាហេតុ​ធ្វើឲ្យទឹក​ហូរ​យឺត។
សេវាកម្ម​ទេសចរ​មួយចំនួន​តូច ដែល​ស្ថិតក្នុង​តំបន់​លិច ក៏​ត្រូវបាន​បិទទ្វារ​។ ប៉ុន្តែនៅតែ
ឃើញឡានក្រុង​ដឹកអ្នកទេសចរ​ទៅ​ទស្សនានៅតំបន់ទន្លេសាប៕
ប្រភពរូបថត៖ ម៉ាលីន (សហការិនី Camnews ប្រចាំងខេត្តសៀមរៀប)

ដោយ៖ មិនា