ពោធិ៍សាត់ ៖ មនុស្ស២នាក់បានខ្ទាតប៉ើងធ្លាក់ទៅលើវាលស្រែចេញពីម៉ូតូរងរបួស យ៉ាងធ្ងន់ធ្ងរស្ថានភាពពិបាកនិងរស់ណាស់ដោយនៅលើផ្ទៃមុខពោពេញទៅ ដោយឈាមចេញគ្រប់កន្លែងសន្លប់ស្ដូកស្ដឹងខណៈពេលពួកគេជិះម៉ូតូ ចូលផ្លូវខាងឆ្វេងមិនបានមើលមុខក្រោយត្រូវរថយន្តបុកពេញទំហឹង។
អ្នកឃើញហេតុការណ៏នេះបានប្រាប់ កម្ពុជាថ្មីថាក្នុងវេលាម៉ោង១១និង៤០នាទីថ្ងៃទី១៩ខែមករាឆ្នាំ ២០១១លើផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវចូលទៅវត្តកែវមុន្នីស្ថិត ក្នុងភូមិស្រះស្រង់សង្កាត់ព្រែញីក្រុងពោធិ៍សាត់។
ជនរងគ្រោះទាំង២មានឈ្មោះទី១ឈ្មោះ សាយណារិទ្ធអាយុ១៨ឆ្នាំរបួសសង្ឃឹមតិចណាស់ថាមានជីវិតទី២ឈ្មោះ បឿន គ្រុប អាយុ៣៧ឆ្នាំភេទប្រុសដែលរងរបួសយ៉ាងធ្ងន់ធ្ងរអ្នកទាំង២មានទី លំនៅឃុំកោះជុំស្រុកកណ្ដៀងខេត្តពោធិសាត់។
សាក្សីឃើញហេតុការណ៍នោះបានប្រាប់ថា ជនរងគ្រោះទាំង២នាក់បានជិះម៉ូតូប្រភេទC100ពណ៌ខ្មៅពាក់ស្លាក លេខពោធិ៍សាត់ 1A 7953ក្នុងទិសដៅពីលិចទៅកើតស្រាប់តែមកដល់ចំណុចកើតហេតុពួកគេ បានបត់ម៉ូតូក្នុងគោលដៅបំណងទៅខាងឆ្វេងដៃចូលផ្លូវមួយខ្សែទៀត តាមក្លោងទ្វារវត្តកែវមុន្នីមិនបានមើលមុខក្រោយចំពេលរថយន្តធ្វើ ចរាចរពីកើតទៅលិចច្រាសទិសគ្នាយ៉ាងលឿនមកដល់កៀកចំពេលម៉ូតូ កំពុងបត់នោះក៏បណ្ដាលអោយរថយន្តនោះបុកម៉ូតូយ៉ាងពេញទំហឹងតែម្តង ។
នគរបាលចរាចរផ្លូវគោកខេត្តបានឲ្យដឹង ថាវត្ថុតាងក្រោយពីធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅស្នង ការខេត្តរងចាំដោះស្រាយឯអ្នកដែលបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តក្នុងចំណោម២នាក់គ្រោះថ្នាក់នោះគឺមានម្នាក់មានសំណាងល្អ ដែលមានជីវិតរស់នៅ។លោកបន្តថាក្រោយពីគ្រោះថ្នាក់ចរាចរនេះរួច ម្ចាស់បើករថយន្តនេះគឺត្រូវបានស្គាល់អត្តសញ្ញាណគឺឈ្មោះដួង ផល អាយុ៤៧ឆ្នាំនៅភូមិសាំគ្រូឃុំបឹងខ្នាស្រុកបាកានខេត្តពោធិ៍សាត់ ៕
http://www.kampucheathmey.com/local-...-10-13-38.html