នៅវេលាម៉ោង១០ ថ្ងៃទី១០ខែកញ្ញា នៅឯផ្សាទំនើប City Mall បានប្រារព្ធពិធីសម្ភោធរោង
ភាពយន្តលេជេន(Legend Cinema) ដែលជារោងភាពយន្តដ៏ទំនើបមួយបំពាក់ដោយប្រព័ន្ធ
Surround Sound និង 3D នៅប្រទេសកម្ពុជា។

ចូលរួមក្នុងការបើកសម្ភោធន៍នេះមានឯកឧត្តម
ខៀវកាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន,
ឯកឧត្តម
ឃឹម សារិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម
សូ ម៉ារ៉ា
រដ្ឋលេខាធិការ ក្រសួងទេសចរណ៍, ឯកឧត្តម
តែ ឡូរិន អគ្គនាយកក្រុមហ៊ុន Westec Media
និង ភ្ញៀវកិត្តិយសជាច្រើនរូប។
ក្នុងសន្ទរកថារបស់ខ្លួន លោកអគ្គនាយកក្រុមហ៊ុន Westec Media បានឲ្យដឹងថា ក្រុមហ៊ុន
Westec Media ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Westec Corp. Cambodia និងក្រុមហ៊ុន
Beep Media នៅប្រទេស Malaysia។ ក្រុមហ៊ុន Westec Media នេះទទួលបាន សិទ្ធិផ្តាច់មុខ
ពីក្រុមហ៊ុន Hollywood USA ក្នុងការចែកចាយបន្តទៀតនៅ ប្រទេសកម្ពុជា ទាំងភាពយន្ត និង
DVD ដែលដាក់លក់នៅតាមទីផ្សារសព្វថ្ងៃ។ លោកក៏បានឲ្យដឹងថា ក្រុមហ៊ុន Westec Media
បានចែកចាយខ្សែរភាពយន្តឲ្យរោងភាពយន្ត Legend នេះ ដែលជាឧបសម្ព័ន្ធរបស់ខ្លួនផង
និងចែកចាយដល់រោងភាពយន្ត Sabay Cineplex ព្រមទាំងមាន គំរោងផ្គត់ផ្គង់ និងចែកចាយ
ដល់រោងភាពយន្ត ជាច្រើនទៀតនៅភ្នំពេញ និងខេត្តក្រុងនានា។
កាលពីសម័យមុន នៅទីក្រុងភ្នំពេញនេះ មានរោងភាពយន្តចំនួន៣២ ដូចជា លុច្យ ចេនឡា
កាពីតូល ហេមជាតិ បាយ័ន គីរីរម្យ ជាដើម..។ល។ រោងភាពយន្តទាំងអស់នេះបានប្រែក្លាយ
ទៅជាកន្លែង លេងហ្គេមជាមួយរយៈកន្លងមក និងឥឡូវនេះ បានក្លាយទៅ Karaok ឬ Disco
ផ្ទះសំណាក់អស់ទៅហើយ នៅសល់តែពីរប៉ុណ្ណោះគឺ រោងភាពយន្តលុច្យ និងវិមានទិព្វ។ ការ
បាត់បង់ ដ៏ច្រើននៃចំនួនរោងភាពយន្តនេះ គឺដោយសារការរីកចំរើនយ៉ាងខ្លាំងនៃការផលិត
VCD-DVD ដែលក្នុងនោះមានការលួចផលិតដោយរំលោពលើកម្មសិទ្ធិបញ្ញាយ៉ាងច្រើនលើស
លុប។
ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ក្នុងសន្ទរកថារបស់ឯកឧត្តម
ឃឹម សារិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ក៏បានបញ្ជាក់ថាការលួចចម្លងស្នាដៃ ជាកត្តាមួយធ្វើឲ្យផលិតករខាតបង់ថវិការ និងរុញរា
ក្នុងការផលិតស្នាដៃ។ ឯកឧត្តម
ឃឹម សារិទ្ធបានគាំទ្រ ចំពោះការគោរពច្បាប់កម្មសិទ្ធិ
បញ្ញារបស់ ក្រុមហ៊ុន Westec Media។
រោងភាពយន្ត Legend នេះមាន៣រោង ដែលក្នុង ១រោងមាន៣០០កៅអី បំពាក់ដោយប្រព័ន្ធ
Surround និងប្រព័ន្ធ Digital 3D ហើយបើកបំរើការចាប់ពីម៉ោង ១០ព្រឹករហួតដេល់ម៉ោង ១២
យប់។ លោក
តែ ឡូរិន បានឲ្យដឹងថា រោងភាពយន្ត Legend ដែលត្រូវបើកសម្ភោធជាផ្លូវការនៅថ្ងៃនេះគឺមានបំណងថា៖
១. ជួយបង្កើនអាជីពដល់អ្នកនិពន្ធ ផលិតកម្មភាពយន្ត និងជាពិសេសគឺ សិល្បៈករខ្មែរឲ្យ
រស់រានមានជីវិតឡើងវិញ ដើម្បីជួយផ្សព្វផ្សាយនូវវប្បធម៌ អរិយធម៌ខ្មែរ ឲ្យក្លាយទៅជាកម្ពុជា
អច្ឆរិយៈដ៏ពិតៗ។
២. ជួយចួលរួមដល់វិស័យទេសចរណ៍ក្នុងការបំរើសេវាកម្មសំសាន្តដល់ភ្ញៀវទេសចរណ៍
ផងដែរ។
៣. ជួយអូសទាញយុវជន យុវតីកម្ពជា ឲ្យចេញផុតពីអំពើអបាយមុខនានា មកទទួលយក
នូវការអប់រំនឹងចំនេះដឹងដ៏ទូលំទូលាយព្រោះ គ្រប់សាច់រឿងនៃភាពយន្តល្អៗសុទ្ធតែមាន
បង្កប់ទុក។
ក្រោយពីសន្ទរកថាសំណេះសំណាលរបស់ អគ្គនាយកក្រុមហ៊ុន Westec Media ក៏ដូចជា
របស់ឯកឧត្តម រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺពិធីកាត់ខ្សែបូ និងពិធីពិសា
ភោជនាហារ។ បន្ទាប់មក ភ្ញៀវកិត្តិយសទាំងអស់ ត្រូវបានទស្សនាខ្សែភាពយន្ត Avatar 3D
Special Eddition ដ៏អស្ចារ្យ។
រូបភាពមួយចំនួនក្នុងពិធីសម្ភោធនេះ






ក្នុងឱកាសនេះ Camnews ក៏សូមជូនពរឲ្យក្រុមហ៊ុន Legend Cinema ទទួលបាននូវជោគជ័យ ហើយនឹងមានការរីកចម្រើនក្នុងការប្រកបរបរអាជីវកម្ម។
ដោយ៖ មិនា