ពោធិ៍សាត់ ៖ បុរសម្នាក់ទាញពូថៅកាប់ជើងបណ្ដាលឲ្យដាច់សរសៃរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបុរសរងគ្រោះនេះផឹកស្រាស្រវឹងឌឺទៅលើបុរសជនសង្ស័យ ច្រើនលើកច្រើនសារមកហើយ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែមករាឆ្នាំ២០១១វេលាម៉ោង១២ថ្ងៃត្រង់នៅចំណុចស្ថិតក្នុងភូមិដី ក្រហមឃុំអន្លង់រាបស្រុកវាលវែងខេត្តពោធិ៍សាត់។
ជនរងគ្រោះមានឈ្មោះឆាយ គីមភេទប្រុសអាយុ៤៩ឆ្នាំនិងជនសង្ស័យឈ្មោះ មាល វុធ ភេទប្រុសអាយុ៥៩ឆ្នាំអ្នកទាំង២រស់នៅក្នុងភូមិកើតហេតុទាំងពីរ ខាងលើ។
លោក លួង ប៊ុនឡាយនាយនគរបាលប៉ុស្តិ៍រដ្ឋបាលប្រចំាឃុំអន្លង់រាបបានប្រាប់ កម្ពុជាថ្មីថាមុនពេលកើតហេតុគឺបុរសរងគ្រោះឈ្មោះគីមបានចេញពី ផ្ទះទៅផឹកស្រាផ្ទះជនសង្ស័យដែលលក់ស្រានៅចំណុចខាងលើតាំងពី ព្រលឹមរហូតដល់ម៉ោង១២ថ្ងៃត្រង់ពេលដែលស្រវឹងក៏បង្កជម្លោះទៅលើ អ្នកលក់ស្រាថាបើគ្រាន់បើកាប់អញមើលហើយប្រយ័ត្នអញកាប់វិញ។ដោយ ម្ដងជាពីរដងជនសង្ស័យទ្រាំពុំបានក៏ទាញពូថៅកាប់ជនរងគ្រោះនោះ មួយពូថៅចំជើងខាងឆ្វេងរបួសដាច់សរសៃតែម្ដង។
លោកបន្តថាបន្ទាប់ពីមានករណីនេះកើត ឡើងលោកក៏បានចុះទៅឃាត់ខ្លួនបុរសជនសង្ស័យបញ្ជូនសំណុំរឿងបន្តទៅ តុលាការតែម្ដង៕
http://www.kampucheathmey.com/local-...-10-32-35.html