នៅក្នុងវគ្គជំរុះនៃការប្រកួត UEFA Champion League ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ កុម្ភៈ ខាងមុខនេះ ក្រុមជើងខ្លាំងរបស់អង់គ្លេស Manchester United នឹងប៉ះជាមួយក្រុមជើងខ្លាំងរបស់អេស៉្បាញ Real Madrid។

លោកអ្នកគ្រប់គ្រងក្លឹប Man Utd គឺលោក Alex Ferguson បានមានប្រសាសន៍ថា លោកមិនអាច ទ្រាំរងចាំពីពេលវេលាសងសឹកជាមួយលោក Jose Moutrinho (គ្រប់គ្រងក្លឹប Real Madrid) បានឡើយ។

width=479

សូមបញ្ជាក់ថា ការប្រកួតជំរុះនេះ កីឡាករ Christiano Ronaldo នឹងលេងប្រកួតជាមួយអតីតក្រុម របស់ខ្លួន ដែលកាលនោះ Ronaldo បានចេញពីក្រុម Man Utd ទៅលេងឲ្យក្រុម Real Madrid វិញ ក្នុងតម្លៃខ្លួន ៨០លានផោន។

width=481

ការប្រកួតរវាងក្រុមជើងខ្លាំងទាំងពីរនេះ នឹងធ្វើឲ្យទស្សនិកជននាំគ្នាមកមើលការប្រកួតនៅពហុកីឡាដ្ឋាន Old Trafford យ៉ាងច្រើនកុះករនាថ្ងៃទី ១៣ កុម្ភៈ ដើម្បីចង់ដឹងថាតើក្រុមណានឹងត្រូវជំរុះចេញពីក្របខ័ណ្ឌ UEFA Champion League៕

ដោយ៖ តុលា ប្រភព៖ sport