ភ្នំពេញ៖ ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ត្រីការ
គណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃសុក្រនេះថា
�ដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្រ្តីស្រីដំបូងរបស់ថៃគឺលោកជំទាវ យីង ឡាក់
ស៊ីណាវ៉ាត់ត្រា មកកាន់ប្រទេសកម្ពុជានៅសប្តាហ៍ក្រោយនិងស្តារឡើងវិញ នូវចំណង
ការទូតរវាងប្រទេសទាំងពីរគឺកម្ពុជា និងថៃដែលជាប្រទេសភូមិផងរបងជាមួយគ្នា។�
នាយករដ្ឋមន្រ្តី យីង ឡាក់ មានគំរោងថានិងធ្វើដំណើរទស្សនៈកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា
នៅក្នុង ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកញ្ញា នេះដើម្បីធ្វើការគួរសមដល់មេដឹកនាំនៃព្រះរាជា
ណាចក្រកម្ពុជាក្នុងនាមដែលលោកជំទាវទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី
ក្នុងពេលថ្មីៗនេះ។ ឯកឧត្តម សុខ អានបានប្រាប់ទៅកាន់អ្នកសារពត៌មាននៅអាកាស
យាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឪកាសដែលឯកឧត្តមវិញនិវត្តន៍ពីសន្និបាតរបស់គណ
បក្សនយោបាយនៅអាស៊ី ដែលហៅកាត់ថា(ICAPP) ដែលប្រារព្ធឡើងនៅទីក្រុង ណាន
ជីង ប្រទេសចិនថា�ដំណើរទស្សនៈកិច្ចនេះនិងបង្កើតអោយមាននូវកិច្ចសហប្រតិបត្តិការ
ដ៏ល្អរវាងប្រទេសទាំងពី�។
អ្វីដែលប្រទេសទាំងពីរត្រូវដោះស្រាយជាបន្ទាន់នោះគឺជំលោះនៅតំបន់ប្រាសាទព្រះវិហារ
និងការប្រឈមមុខដាក់គ្នារវាងកងទព័នៃប្រទេសទាំងពីរ។
ឯកឧត្តមសុខ អានបានបន្តថា �វាមិនទាន់ច្បាស់នៅឡើយទេដែលថា នាយករដ្ឋមន្ត្រីទាំង
ពីរនិងលើកយកបញ្ហានេះមកពិភាក្សានៅក្នុងកិច្ចប្រជុំនោះ�៕
ប្រភព៖ Xinhua News
ដោយ វឌ្ឍនា