“វាយប្រហារ” ទៅលើ Arsenal បានសម្រេចដល់ទៅ ៦គ្រាប់ Chelsea ត្រូវបានគេប្រដូចទៅនឹងការដកបន្លាដ៏វែងមួយ ចេញពីជើង ចំណែក Arsenal ក៏ត្រូវបាត់បង់ឱកាស ក្លាយជាជើងឯក  នៅ Premier League ។

/

Arsenal ​ចាញ់ ហៅ​លែង​ឮ

កីឡាករដែលបានស៊ុតបញ្ចូលទី ៖ ក្រុម Chelsea ៖  Eto’o (5’), Schuerrle (7’), Hazard (17’, pen), Oscar (42’, 66’), Salah (71’)ផ្ទុយពីការយល់ឃើញរបស់ក្រុមអ្នកវិភាគ Chelsea បានធ្វើឱ្យមានការភ្ញាក់ផ្អើល នៅពេលបានប្រើប្រាស់ “ជំនាញ” របស់ Arsenal ដើម្បីចាប់ផ្ដើមការប្រកួត derby London ដែលជាការប្រកួត លើកទី ១០០០ របស់គ្រូបង្វឹក Arsene Wenger និងជាប្រធានគ្រូបង្វឹកនៃក្រុម Arsenal ។ចាប់ពីនាទី ទី ៥ កីឡាករអាយុ ៤០ឆ្នាំ Samuel Eto’o   ដោះស្រាយគ្រាប់បាល់តាមរបៀបថ្នមៗ និងអូសបាល់ ឆ្លងផុតពីជើងរបស់   Oxlade-Chamberlain រួចក៏ប្រញាប់ស៊ុតតម្រង់ជ្រុងទីរបស់ Arsenal ជួយឱ្យ Chelsea នាំមុខ ១-០។ ប្រហែល ២នាទី ក្រោយពីត្រូវប៉ើងសំណាញ់   កីឡាករម្នាក់របស់ Arsenal បានធ្វើឱ្យរបូតបាល់ចេញពីជើង នៅកណ្ដាលទីលាន បង្កភាពងាយស្រួល ដើម្បីឱ្យ   Chelsea វាយបកយ៉ាងខ្លាំងក្លាហើយចុងក្រោយ Andre Schuerrle បានអូសបាល់ទៅដល់ជ្រុងខាងស្ដាំនៃទីរបស់ Arsenal រួចក៏ស៊ុតបាល់តាមខ្សែកោង ឆ្ពោះទៅទី ធ្វើឱ្យអ្នកចាំទ Szczesny ត្រូវស្រឡាំងកាំង ឈរមើលបាល់ហោះចូលទីរបស់ខ្លួន។ខាងលើនេះ មិនមែនជាបរាជ័យអាក្រក់បំផុតនោះទេ ដែល Arsenal ត្រូវទទួលរង ក្នុងការប្រកួតធំមួយនេះ។ នាទី ទី ១៥ Oxlade-Chamberlain ដែលនៅក្នុងតំបន់ហាមឃាត់ បានហោះឡើង ដើម្បីបំបែកគ្រាប់បាល់របស់ Hazard ប៉ុន្ដែត្រូវចំដៃ។ ប៉េណង់ទី សម្រាប់ Arsenal និងកាតក្រហម សម្រាប់ Kieran Gibbs (កីឡាករមិនមានជាប់ទាក់ទិននឹងការបង្កកំហុស) ត្រូវបានបង្កើតឡើង។ Hazard ស៊ុតបាល់ពិន័យបានសម្រេច និងបាននាំឱ្យ  Chelsea នាំមុខ ៣-០ ដែលនៅពេលនោះ ការប្រកួតបានកន្លងផុត ត្រឹមតែ ១៧នាទីប៉ុណ្ណោះ។

/

Chelsea បាន​ដក​បន្លា​ធំ​មួយ ចេញ​ពី​ជើង

ការដែលត្រូវប៉ើងសំណាញ់ ៣លើក និងបាត់បង់កីឡាករម្នាក់ ធ្វើឱ្យ Arsenal កាន់តែភ័យខ្លាំង ហើយជាលទ្ធផល មិនត្រឹមតែមិនអាចធ្វើឱ្យ អ្នកចាំទី Petr Cech របស់  Chelsea ត្រូវចូលទៅរើសបាល់នោះទេ ប៉ុន្ដែ Arsenal ត្រូវចាញ់ ១គ្រាប់បន្ថែមទៀត មុនតង់ទីមួយបានបញ្ចប់ ៖ នាទី ៤២ Torres អូសបាល់ទៅតាមខ្សែទី រួចបញ្ជូនកាត់ ដើម្បីឱ្យ Oscar មានឱកាសស៊ុតបញ្ចូលទីរបស់ Szczesny ។ចូលដល់តង់ទីពីរ គេនៅតែឃើញថា កម្លាំងរបស់ Arsenal កំពុងតែចាញ់ប្រៀប Chelsea។ ជាក់ស្ដែង នៅក្នុងរយៈពេល ៤៥នាទីចុងក្រោយនៃ​ការ​ប្រកួត Arsenal ត្រូវបាន Chelsea ប្រហារបាន ២គ្រាប់បន្ថែមទៀត។ ចាញ់ Chelsea ៦-០ គ្រូបង្វឹក Arsene Wenger មិនមានការសប្បាយចិត្តសោះ ចំពោះ ការប្រកួតលើទី ១០០០របស់ខ្លួន ហើយចំណែក Arsenal វិញ ពេលនេះ ត្រូវគេទាត់ចេញពីផ្លូវ ឆ្ពោះទៅកាន់កាប់តំណែងជើងឯក Premier League ។កីឡាករដែលចូលប្រកួត ៖

ក្រុម Chelsea ៖ Cech, Ivanovic, Terry, Cahill, Azpilicueta, Matic, Luiz (Mikel, 72’); Schuerrle, Oscar (Salah, 67’), Hazard, Eto'o (Torres, 10’) ។

ក្រុម Arsenal ៖ Szczesny, Sagna, Mertesacker, Koscielny (Jenkinson, 46’), Gibbs, Arteta, Rosicky, Oxlade-Chamberlain (Flamini, 46’), Cazorla, Podolski (Vermaelen, 24’), Giroud ៕

 

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ Youtube/Goal